កូរ៉េ ៖ ប្តីប្រពន្ធល្បីឈ្មោះលំដាប់ជួរមុខរបស់ប្រទេសកូរ៉េ Jung Ji Hoon ហៅ Rain និងភរីយាគឺនាង Kim Tae Hee បានប្រកាសប្រាប់ជាសាធារណៈថា នាងកំពុងតែពពោះកូនក្នុងផ្ទៃចំនួន ១៥សប្ដាហ៍ហើយ ។
នេះគឺជាដំណឹងល្អពិតមែនសម្រាប់ប្តីប្រពន្ធមួយគូនេះ ព្រមទាំងអ្នកគាំទ្រទាំងក្នុងនិងក្រៅប្រទេសផងដែរ ។ នាង Kim Tae Hee បានបន្ថែមទៀតថា ខ្លួននឹងធ្វើការប្រុងប្រយ័ត្ន ដើម្បីកុំឲ្យមានរឿងអ្វីកើតឡើងចំពោះសុខភាពរបស់ខ្លួន និងកូនក្នុងផ្ទៃ ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ koreaboo