CamNews

មិនគួរឲ្យជឿ 

អស់ទាស់ ៖ ក្នុងរយៈពេល ត្រឹមតែ ២៤ ម៉ោង ម៉ាស៊ីនបោះពុម្ពយក្ស 3D សង់ផ្ទះ បានដល់ទៅ ១០ ខ្នង

ស្ទើរតែមិនគួរអោយជឿ ៖ ជាមួយនឹងបច្ចេកវិទ្យាសម័យទំនើប ក្រុមហ៊ុនមួយរបស់ប្រទេសចិន​ បាន អះអាងអោយដឹងថា​​​      ក្រុមហ៊ុនខ្លួន ​អាចសាងសង់ផ្ទះ  ១០ ខ្នង ដាច់ៗដោយឡែក ពីគ្នា ដោយចំ ណាយពេលត្រឹមតែ ២៤ ម៉ោង តែប៉ុណ្ណោះ នេះបើយោងតាមការដកស្រង់ អត្ថបទផ្សាយ ពីគេហទំ ព័រសារព័ត៌មានបរទេស ដេលីម៉ែល ។

លើសពីនេះ ប្រភពសារព័ត៌មានដដែលបញ្ជាក់អោយដឹងថា បណ្តាផ្ទះទាំងអស់ ត្រូវបានសាងសង់ ឡើងជាពិសេស ដោយប្រើប្រាស់ នូវវត្ថុធាតុដើម កាកសំណល់ លាយបញ្ជូលជាមួយនឹង ស៊ីម៉ង់ត៍ រួចធ្វើការសាងសង់ឡើងជាស្រទាប់ៗ ដោយនៅក្នុងនោះ ផ្ទះមួួយខ្នងៗ ចំណាយថ្លៃដើម ក្នុងការ សាងសង់តិចជាង ៥,០០០ ដុល្លារទៅទៀត ។ 

ជាមួយនឹងបច្ចេកវិទ្យាសម័យថ្មី និងទំនើបបំផុតមួួយនេះ អាចមានន័យបានថា បណ្តាផ្ទះដែលមាន តម្លៃសមរម្យ អាចនឹងត្រូវចំណាយពេលក្នុងការសាងសង់ រឹតតែលឿន ដែលមិនធ្លាប់មានពីមុខមក ដោយនៅក្នុងនោះ មានក្តីសង្ឃឹមរំពឹងទុក អោយដឹងថា នឹងមានការប្រើប្រាស់   បច្ចេកវិទ្យាមួយនេះ ក្នុងការសាងសង់ បណ្តាអាគារខ្ពស់ នៅពេលអនាគត ថែមទៀតផង ។

បន្ថែមពីលើនេះ ទីភ្នាក់ងារសារព័ត៌មានរដ្ឋចិន ស៊ិនហួរ បានបញ្ជាក់អោយដឹងថា ជាមួួយនឹងបច្ចេក វិទ្យាដ៏ទំនើប ចុងក្រោយបំផុតលើកនេះ   ក្នុងការសាងសង់ផ្ទះ  បានយ៉ាងលឿន បំផុតនោះ អាចធ្វើ ទៅបាន ដោយបានប្រើ ម៉ាស៊ីនបោះពុម្ព 3D យក្ស ដល់ទៅ ៤ គ្រឿង   ដោយនៅក្នុងនោះ  ក្នុងមួយ គ្រឿង វាមានប្រវែងបណ្តោយដល់ទៅ ៣២ ម៉ែត្រ ទទឹង ១០ ម៉ែត្រ និង កំពស់ ៦,៦ ម៉ែត្រ ។

គួរបញ្ជាក់ថា   ក្រុមហ៊ុនចិន  ដែលបានរកឃើញ  បច្ចេកវិទ្យា ដ៏អស្ចារ្យមួយនេះ មានឈ្មោះថា​ Win Sun ខណៈអ្នកតំណាងក្រុមហ៊ុន​ បានសរបញ្ជាក់អោយដឹងថា   ខណៈមានដំណើរការ  ផលិត បាន ទៅលឿន និង ឆាប់រហ័ស នោះ ពួកយើង បានប្រើប្រាស់ បច្ចេកវិទ្យាទំនើប សង់ឡើងជាស្រទាប់ៗ ដោយមានការប្រើប្រាស់ វត្ថុធាតុដើម ដូចជា ស៊ីម៉ង់ត៍ និង កាកសំនល់ មួយចំនួនផ្សេងទៀតលាយ បញ្ជូលគ្នា ស្របពេលដែល រូបមន្ត ក្នុងការធ្វើអោយ ស៊ីម៉ង់ត៍ខាងលើ សំងួតលឿន គឺជារឿងសម្ងាត់ ដ៏កំពូលមួយ ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ដេលីម៉ែល


Tags: Viral video Liveleak Youtube Facebook Funny Video China Shanghai