CamNews

គ្រោះថ្នាក់ 

ក្មេងស្រីម្នាក់ស្លាប់ ដោយសារ​ញ៉ាំ​ផាវ ច្រ​ឡំ​ថា​ជា​ស្ករ​សូកូឡា

ឥណ្ឌា៖ ក្មេងស្រីឥណ្ឌា អាយុ៥ឆ្នាំម្នាក់បានស្លាប់ បន្ទាប់ពីនាងបាន «ញ៉ាំផាវ» ដោយគិតថា វាជានំសូកូឡា ខណៈកំពុងរត់លេងនៅខាងក្រៅផ្ទះ ។ នេះបើយោងតាមការចុះផ្សាយ របស់កាសែតឥណ្ឌាថាម ចេញផ្សាយនៅថ្ងៃនេះ។

អាជ្ញាធរនៅក្នុងភូមិ បានឲ្យដឹងថា ក្មេងស្រីនោះមានឈ្មោះ Damini Nikam បានស្លាប់ក្រោយពេលបញ្ជូនទៅកាន់មន្ទីរពេទ្យក្នុងតំបន់។ បើតាមសំដីសាក្សី នៅកន្លែងកើតហេតុបានឲ្យដឹងថា នៅពេលរត់លេងក្រៅផ្ទះ នាងបានប្រទះឃើញផាវ ប៉ុន្តែវាមានលក្ខណៈដូចនំសូកូឡា ឃើញដូច្នេះនាងក៏យកមកញ៉ាំ ពេលនោះជាតិរំសេវ បានចូលដល់ក្នុងក្រពះក្មេងស្រី បណ្ដាលឲ្យនាងឈឺចុកចាប់រហូត ដល់ស្លាប់តែម្ដង។
ពាក់ព័ន្ធនឹងករណីនេះ អាជ្ញាធរ និងក្រុមមន្ត្រីជំនាញ កំពុងតែធ្វើការស៊ើបអង្កេត ៕


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: Asia India Int news Breaking news Unt news Hot news Breaking news Myanmar Aung San Suu Kyi