CamNews

តារា 

កាកា ចុះកិច្ចសន្យាចូលច្រៀង ក្នុងផលិតកម្ម Diamond Music

ភ្នំពេញ៖ តារាសម្តែង និងចម្រៀងកញ្ញា កាកា មួយរយៈពេលនេះ បើមើលពីទីផ្សារចម្រៀង និងសម្តែង របស់នាងក្នុងស្រុក ហាក់កំពុងមានសន្ទុះ កើតឡើងគួរឲ្យកត់សម្គាល់ ខណៈតារា ប្រុស-ស្រី រលកថ្មីឯទៀត នៅមិនទាន់មានទីផ្សារ ចម្រៀង និងសម្តែងច្រើនដូច នាងនៅឡើយ ។

ស្របពេលសន្ទុះ នៃការគាំទ្រ និងប្រជាប្រិយភាព កំពុងតែហក់ឡើង ទៅមុខក្នុងទីផ្សារសិល្បៈ តារាចម្រៀង និងសម្តែងវ័យក្មេង កញ្ញា កាកា ក៏ស្រាប់តែធ្លាយដំណឹងមកថា នាងបាន ចុះកិច្ច សន្យា ស្ងាត់ៗ ច្រៀងឲផលិតកម្ម Daimond Music ហើយបច្ចុប្បន្នខាងផលិតកម្ម ក៏កំពុងតែ ត្រៀមចេញ បទចម្រៀង ជាច្រើនបទក្នុង CD វ៉ុលថ្មីក្នុងពេលឆាប់ៗនេះ ទៀតផង ។

ផ្អែកតាមប្រភពច្បាស់ការ និយាយក្នុងលក្ខខណ្ឌ សុំមិនបញ្ចេញឈ្មោះ បានប្រាប់គេហទំព័រ LookingTODAY ថា តារាសម្តែង និង ចម្រៀងរលកថ្មី កញ្ញា កាកា កាលពីថ្មីៗនេះ នាងបាន សម្រេចចិត្ត ចុះកិច្ចសន្យា ចូលច្រៀងឲ្យផលិតកម្មថ្មី មួយគឺ Daimond Music ។ ប៉ុន្តែដំណឹងនេះ ត្រូវខាងផលិតកម្ម Diamond Music មិនប្រកាស បើកចំហ ដោយសារតែរង់ចាំតារាចម្រៀង របស់ខ្លួនរូបនេះ ចេញបទចម្រៀង លក់នៅលើទីផ្សារ ជាមុនសិន ទើបបញ្ចេញព័ត៌មាន ជាក្រោយ។

ប្រាប់គេហទំព័រ LookingTODAY តាមទូរស័ព្ទ នារសៀលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៤នេះ តារា សម្តែង សម្តីផ្អែមមានមន្តស្នេហ៍ កញ្ញា កាកា បានឲ្យដឹងថា "ចាស បង ! ខ្ញុំពិតជាបាន ចុះកុង ត្រា(កិច្ចសន្យា) រយៈពេល៥ ឆ្នាំ ចូលច្រៀង ក្នុងផលិតកម្ម Daimond Music ពិតមែន។ ខ្ញុំបានចុះ កុងត្រា ជាមួយខាងផលិតកម្ម រយៈពេ លជា២ខែមកហើយ បើគិតមកដល់ពេលនេះ..!" ។

កាកា និយាយបន្តថា បច្ចុប្បន្នបទចម្រៀង របស់នាង១បទ ក្នុងCD របស់ផលិតកម្ម Daimond ត្រៀមចេញលក់លើទីផ្សារហើយ ។ បើតាមគម្រោង អាចនឹងចរាចរលក់ លើទីផ្សារក្នុងអំទ្បុង ដើមខែសីហា ខាងមុខនេះ តែនាងមិនបានបញ្ជាក់ ប្រាប់ពីចំណងជើង នៃបទចម្រៀង នៅ ទ្បើយទេ ទុក ឲ្យទស្សនិកជន អ្នកគាំទ្ររង់ចាំអ៊ុតមើល ខ្លួនឯងផ្ទាល់។

តារាសម្តែង និង ចម្រៀងកញ្ញា កាកា បានបន្ថែមថា ឥទ្បូវខាងផលិតកម្ម កំពុងសម្រុកទម្លាក់ បទចម្រៀងថ្មីៗ ច្រើនបទមកឲ្យនាងដើម្បីច្រៀង។ ទន្ទឹមនឹងគ្នានេះ កញ្ញា កាកា ក៏បានដាក់ក្តី សង្ឃឹមថា បន្ទាប់ពីនាងមានបទចម្រៀង ចេញលក់លើទីផ្សារហើយនោះ អាចនឹងមានការគាំទ្រ ពីសំណាក់មហាជន ក៏ដូចជាស្រទាប់មិត្តយុវវ័យ ៕

 

ផ្តល់សិទ្ធិ ៖ ដើមអំពិល


Tags: khmer star singer kaka diamond music