CamNews

ព័ត៌មានអន្តរជាតិ 

នារីវ័យក្មេងម្នាក់លោតទឹកសម្លាប់ខ្លួន ព្រោះសង្សារសុំបែក

ចិន៖ នារីវ័យក្មេងម្នាក់ បានព្យាយាមលោតទឹកសម្លាប់ខ្លួន នៅក្នុងទន្លេ West ប្រទេសចិន
ប៉ុន្តែមិនបានសម្រេច ដោយសារតែ  មានបុរសម្នាក់បានលោតទឹកជួយសង្រ្គោះទាន់ពេល
វេលា។

យោងតាមបណ្តាញសារពត៌មាន chinabuzz បានឱ្យដឹងថា  មុនពេលកើតហេតុ មានបុរស
មា្នក់ បានដើរតាមមាត់ទន្លេ ស្រាប់តែពេលនោះ បានឃើញនារីរងគ្រោះ លោតទឹកសម្លាប់
ខ្លួន   ហើយបរុសរូបនោះក៏បានលោតទៅក្នុងទឹកជួយសង្រ្គោះនាង ដែលមានចម្ងាយ ២០
ម៉ែត្រពីច្រំាង បានដោយសុវត្ថិភាព។

មូលហេតុ ដែលបណ្តាលឱ្យនារី វ័យក្មេង អាយុ ២២ឆ្នាំ សម្រេចចិត្តលោតទឹកសម្លាប់ខ្លួនគឺ
ដោយសារតែ សង្សាររបស់នាង មានស្រីថ្មី ហើយសុំបែកផ្លូវជាមួយនាង៕

សូមទស្សនា រូបភាព ខាងក្រោម!!!

ដោយ៖ វណ្ណៈ
ប្រភព៖ chinabuzz


Tags: Social China Woman rescued from suicide