(សុខភាព)៖ ដំបៅក្រពះបណ្តាលមកពីការផលិតជាតិអាស៊ីត ក្រពះច្រើនពេក, មិនមានទឹករំអិលការពារក្រពះគ្រប់គ្រាន់ និងភើទឹកប្រមាត់ចេញពីក្នុងពោះវៀនតូច ដែលវាបណ្តាលមកពីការជក់បារី, ផឹកស្រា, ទម្លាប់ញ៉ាំអាហារមិនទៀងទាត់, និងញ៉ាំអាហារបង្កើតអាស៊ីតច្រើនពេក។
អាហារគួរចៀសវាង
• ជំងឺដំបៅក្រពះពោះវៀននេះមានទំនាក់ទំនងជាមួយនឹងការញ៉ាំជាតិកាហ្វេអ៊ីនច្រើនពេក ដូច្នេះអ្នកគួរតែចៀសឲ្យបាននូវកាហ្វេ, តែខ្មៅ និងកូកាកូឡា។
• លុបបំបាត់ឲ្យអស់នូវអាហារធ្វើពីទឹកដោះគោររយៈពេលយ៉ាងហោចណាស់១ខែ។
• ជាតិស្រាទៅភ្ញោចក្រពះបញ្ចេញជាតិអាស៊ីត។
• មិនត្រូវញ៉ាំអាហារមានជាតិស្ករ និងខ្លាញ់ច្រើនពេកទេ ព្រោះវានឹងទៅបង្កើនការផលិតអាស៊ីតកាន់តែច្រើន។
• ចូរចៀសវាងអាហារហិលព្រោះវាធ្វើឲ្យភ្នាសរបស់ពោះវៀនកាន់តែខូចខាត។
• ចូរចៀសវាងការញ៉ាំអាហារពេលយប់ជ្រៅ ព្រោះវាទៅបន្ថែមសម្ពាធដល់ប្រព័ន្ធភាពស៊ាំកាន់តែខ្លាំង។
• ចូរចៀសវាងផ្លែឈើជូរៗ, ប៉េងប៉ោះឆៅ, និងម្នាស់។
• ចូរចៀសវាងអាហារធ្វើពីម្ស៉ៅសគ្រប់ប្រភេទ៕
ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី