CamNews

តារា 

ក្រោយពីបាត់មុខយ៉ាងយូរ នាង Fan Bingbing ស្រាប់តែ.....

ព័ត៌មានកំសាន្ត ៖ បន្ទាប់ពីបាត់មុខមិនសូវជាចេញព័ត៌មានណាមួយដូចកាលពីមុន តារាសម្តែងមិនចេះចាស់ នាង Fan Bingbing ស្រាប់តែបង្ហាញមុខជាថ្មីម្តងទៀត ធ្វើឲ្យទស្សនិកជនភ្ញាក់ផ្អើលយ៉ាងខ្លាំងថា ហេតុអ្វីបានជាកាន់តែស្អាត ខណៈពេលដែលវ័យរបស់កាន់តែច្រើនឡើងៗ​ ។

ជាការពិតទៅអាយុគ្រាន់តែតួនាទីសម្រាប់ឲ្យយើងសម្គាល់ថា អ្នកណាមានអាយុច្រើន ឬ អាចចំណាំ ឬ ត្រូវប្រើពាក្យគួរសមសម្រាប់អ្នកដទៃតែប៉ុណ្ណោះ ។ ចំណែកឯសម្រស់វិញ ស្អាតឬ នៅក្មេងជាងវ័យគឺអាស្រ័យថា តើយើងមានពេលវេលាគ្រប់គ្រាន់ ឬ ឧស្សាហ៍ក្នុងការថែទាំខ្លួនឯងបានច្រើនដល់កំរិតណា ។

គួរបញ្ជាក់ឲ្យដឹងថា សព្វថ្ងៃនេះតារាសម្តែងស្រីរូបស្រស់របស់ប្រទេសចិនមួយដួងនេះមានអាយុដល់ទៅ ៣៥ ឈាងចូល ៣៦ ឆ្នាំ ក្នុងពេលឆាប់ៗនេះហើយ ប៉ុន្តែអ្នកណាក៏ស្ទើរតែមិនគួរថា នាងមានអាយុច្រើនដល់ថ្នាក់នេះដែរ បន្ទាប់ពីធ្វើការប្រៀបធៀបជាមួយនិងមុខមាត់របស់នាង ។

បើចង់ដឹងថា ការលេចមុខជាថ្មីរបស់តារាស្រីល្បីឈ្មោះមួយដួងនេះ សូមទៅទស្សនារូបថតនៅខាងក្រោមជាមួយ Camnews ទាំងអស់គ្នា ដើម្បីបានឃើញឲ្យបានច្បាស់និងផ្ទាល់ភ្នែកតែម្តង ៕

-ចុចអាន ៖ ការពិតចឹងសោះ!!​ ទើបគ្មាននារីណាម្នាក់អាចយកឈ្នះសម្រស់របស់ Fan Bingbing បាន

-ចុចអាន ៖ តារាល្បី Fan Bingbing បង្ហើបប្រាប់ពីចរិកមាយាទពិត របស់មិត្តប្រុសខ្លួន

 












ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ Lollipop


Tags: Fan Bingbing