ពលរដ្ឋខ្មែរ ២នាក់ ត្រូវទាហានថៃបាញ់ស្លាប់ និង ៣នាក់ទៀត កំពុងបាត់ខ្លួន នៅក្នុងព្រៃ
ខណៈពួកគេឆ្លងព្រំដែន ចូលក្នុងដីថៃយ៉ាងជ្រៅ ដើម្បីកាប់ឈើគ្រញូង តាមច្រកប្រាសាទ
ខ្នារ ស្ថិតនៅក្នុងសង្កាត់បន្សាយរាក់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ។
កាលពីវេលាម៉ោង ៨ និង ៤៥ នាទី យប់ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១២ ទាហានថៃបានបាញ់
សម្លាប់ប្រជាពលរដ្ឋខ្មែរ ២នាក់ ដែលបានចូល ទៅកាប់ឈើនៅក្នុងទឹកដីថៃ។ ទាហានថៃ
ប្រគល់សាកសពខ្មែរ ២នាក់ មកអោយសមត្ថកិច្ចកម្ពុជាវិញ តាមច្រកអន្តរជាតិ អូរស្មាច់ កាល
ពីវេលាម៉ោង ១០យប់ ថ្ងៃទី២០ ខែកញ្ញា កន្លងទៅ។
ប្រភពព័ត៌មានបានអោយដឹងថា អ្នកស្លាប់នោះ ឈ្មោះ ណន ធា ភេទប្រុស អាយុ ២៩ឆ្នាំ ត្រូវ
គ្រាប់បាក់ដៃ និងបាក់ជើង និងឈ្មោះ ចាត ចឹម ភេទប្រុស អាយុ ២១ឆ្នាំ ត្រូវក្រាប់ត្រង់ក្បាល។
បច្ចុប្បន្ន នៅសល់មនុស្ស ៣នាក់ទៀត កំពុងបាត់ខ្លួននៅក្នុងព្រៃព្រំដែននៅឡើយ៕
ដោយ ៖ សូរីយ៉ា
ប្រភព៖ CEN