ថៃ ៖ នៅក្នុងកិច្ចសម្ភាស៍មួយតារាសម្តែងស្រីនាង Davika បានថ្លែងប្រាប់អ្នកកាសែតថា ខ្លួននិងលោក Ter Chantavith មិនទាន់អាចប្រើពាក្យថា ជាគូស្នេហ៍នៅឡើយទេ ព្រោះពេលនេះកំពុងតែស្ថិតនៅក្នុងការស្វែងយល់ចិត្តគ្នា ។
ទោះមិនទាន់ជាមិត្តប្រុសពេញសិទ្ធ ប៉ុន្តែមើលសកម្មភាពទាំងនេះទើបដឹងថា Ter មើលថែ Mai បានល្អ ។ តារាសម្តែងប្រុសរូបនេះបាននាំនាងទៅទិញឥវ៉ាន់ និងប្រារព្ធពិធីខួបកំណើតដល់ Mai កាលពីថ្ងៃទី ១៦ ខែឧសភា កន្លងទៅនេះថែមទៀតផង ។
-នៅចាំអីទៀត ទទួលបានការបញ្ចុះតម្លៃដល់ទៅ ៥០ ភាគរយ ពីការចុះផ្សាយពាណិជ្ជកម្ម នៅគេហទំព័រ ខេមញ៉ូវ!!
មិនត្រឹមតែប៉ុណ្ណោះ លោក Ter Chantavith និង Davika ក៏ទទួលបានការគាំទ្រយ៉ាងច្រើនលើសលប់ពីហ្វេន អ្នកគ្រប់គ្រងទាំងសងខាង ព្រមទាំងមិត្តៗរួមអាជីពនៅក្នុងវិស័យសិល្បៈផងដែរ ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ gossipstar