CamNews

ខេត្ត​ស្វាយ​​រៀងនឹងទទួលបានការ​វិនិ​យោគ ​៥លាន​ដុល្លារ សម្រាប់ដំណាំ​អំពៅ

ប្រទេស​វៀត​ណាម នឹង​វិនិ​យោគ​ទឹក​ប្រាក់​ ​៥លាន​ដុល្លារ លើ​ការ​ដាំដើម​អំពៅ​នៅ​ខេត្ត​ស្វាយ​​រៀង
ក្នុង​ប្រទេស​កម្ពុជា សម្រាប់​ឆ្នាំ​២០១២-​២០១៣។​

យោង​តាម​​សារ​ព័ត៌​មាន​វៀត​ណាម ឲ្យ​ដឹង​ថា ក្រុម​ហ៊ុន​ស្ករ​ស​របស់​វៀត​ណាម​​​នឹង​ចូល​ហ៊ុន​​ជាមួយ
​ភាគី​កម្ពុជា ក្នុង​ការ​ដាំ​អំពៅ​លើ​​ផ្ទៃ​ដី​ ៣៥០០​ហិកតា ហើយ​ការ​ដែលវៀត​ណាម​ដាំ​អំពៅ​​​នៅ​កម្ពុជា​
ដោយ​សារ​តែ​អំពៅ​នៅ​ក្នុង​ប្រទេស​វៀត​ណាម មាន​ការ​ប្រកួត​ប្រជែង​ច្រើន ជាមួយ​​ដំណាំ​ផ្សេង​ទៀត
ដូច​ជា​ដំឡូង និង​កៅ​ស៊ូ ក្នុង​ការ​រក​ដី​ដាំ​ដំណាំ​ទាំង​នោះ។

សារ​ព័ត៌​មាន​ បាន​បន្ត​ថា​ អ្នកវិ​និ​យោគ​របស់​វៀត​ណាម បាន​លើក​ឡើង​ការ​លំបាក​នៃ​​ហេដ្ឋា​​រចនា​​
សម្ព័ន្ធ​​ក្នុ​ង​ប្រទេស​កម្ពុជា ​​ដើម្បី​ដឹក​អំពៅ​ទៅ​ប្រទេស​វៀត​ណាម ដែល​ប្រទេស​ទាំង​ពីរ​នឹង​​ដោះ​ស្រាយ​
ដើម្បី​ផ្តល់​ភាព​ងាយ​ស្រួល។

គួរបញ្ជាក់ថា យោងតាម​​នាយកដ្ឋាន​ពន្ធ​ដារ​របស់​ប្រទេស​វៀត​ណាម ការ​ដោះ​ដូរ​ផ្នែក​​សេដ្ឋ​​កិច្ច​​​
រវាង​ប្រទេស​ទាំង​ពីរ នៅ​៥​ខែ​ឆ្នាំ​២០១២​នេះ មាន​ទៅ​ដល់​ ១៥០០​លាន​ដុល្លារ ដែល​មាន​​ការ​​កើន​​
ឡើង​​៣០​​ភាគ​រយ បើ​ប្រៀប​ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​នៅ​ឆ្នាំ​២០១១៕

ដោយ ៖ សូរីយ៉ា
ប្រភព ៖ vod


Tags: vietnam cambodia sugarcane