CamNews

តារា 

Luis Suarez ពូកែខាំពេក ឥលូវគេយកទៅេធ្វើ ប្រដាប់គាស់គំរបដប ហើយ

Luis Suarez ត្រូវ FIFA ដាក់ពិន័យ មិនអោយចូលលេង ៤ ខែពិតមែនតែ កីឡាករម្នាក់នេះនៅតែ មានតំលៃសំរាប់ ការទិញដូរក្នុងទីផ្សារ ។ មិនត្រឹមតែប៉ុណ្ណោះទេ ទំលាប់ខាំរបស់ Suarez ក៏បាន ក្លាយជារូបភាព និងម៉ូដេលមួយ ដើម្បីអោយគេ ធ្វើមុខជំនួញ ។



ថ្មីៗនេះ នៅឯប្រទេសចិន អ្នកជំនួញចិនម្នាក់ បានមានគំនិត ដ៏ទាក់ទាញមួយ ដើម្បីលក់ប្រដាប់ គាស់គំរបដប របស់គាត់អោយដាច់ជាងមុន ។ គំនិតរបស់គាត់ ពិតជាសមនិង សម័យការដែល គេកំពុងល្បីមែន គឺគាត់យករូបកីឡាករ Suarez មកធ្វើជាបន្តោង ប្រដាប់គាស់ដប ដែលបាន ទាក់ទាញ ការចាប់អារម្មណ៍ ជាខ្លាំង ដែលលក់នៅ Taobao វេបសាយរបស់ចិន តំលៃប្រមាណ ២ ដុល្លារប៉ុណ្ណោះ ។



ក្រៅពីនេះ ក៏មានម៉ូត ប្រដាប់គាស់ ផ្សេងមួយទៀតផងដែរ ដែលទើបតែនឹងចេញថ្មី ដែលបាន ដាក់លក់នៅ eBay ដែលមានតំលៃ ៦.៥០ ផោន ស្មើនិង ១១ ដុល្លារ ហើយមានជំរើស ២ ពណ៌ អោយរើសទៀត ៕ 

 

ប្រែសម្រួល ៖ កុសល
ប្រភព ៖ mirror,dailymail 


Tags: star football luis suarez uruguay liverpool bottle opener