ក្រុមហ៊ុនអង់គ្លេសមួយ បានកែច្នៃធុងសំរាម ដ៏ធំមួយ ទៅជារថយន្តដ៏ប្រណិត និងមានល្បឿនលឿន
បំផុតលើពិភពលោក។
ក្រុមហ៊ុននេះ មានឈ្មោះថា GD Environmental ដែលមានទីតាំងស្ថិតនៅ កំពង់ផែ Newport ក្នុងទី
ក្រុង Wales ប្រទេសអង់គ្លេស បានផលិតរថយន្តមួយដ៏ទំនើប ធ្វើពីធុងសំរាម ដែលសមត្ថភាពខ្ពស់
មានល្បឿនលឿន ដល់ទៅ ២៥០គ.ម/ម៉ោង និងថ្មីៗ នេះ បានជាប់ក្នុងកំណត់ត្រាថា ជាធុងសំរាម
ដែលមានល្បឿនលឿនបំផុតលើលោក។
រថយន្តធុងសំរាមនេះ គឺជាគំនិតច្នៃប្រឌិត របស់លោក James Norvill អាយុ ៣២ឆ្នាំ ប្រធាននាយក
ប្រតិបត្តនៃក្រុមហ៊ុន GD Environmental គាត់គិតឃើញនូវគំនិតនេះ នៅពេលដែលគាត់បានផឹក
ស្រវឹង នៅពេលល្ងាច ជាមួយនឹងមិត្តជាច្រើនរបស់គាត់៕
សូមទស្សនា រូបភាព ខាងក្រោម
ប្រែសម្រួលដោយ៖ វណ្ណៈ
ប្រភព៖ chinadaily