CamNews

តារា 

កាន់តែច្បាស់មែនទែនហើយ! Kimberly និង Mark Prin...

ថៃ ៖ កាលពីប៉ុន្មានថ្ងៃមុននេះគណនី Instagram មានឈ្មោះថា diary1922 ត្រូវបានគេដឹងថាបង្ហាញនូវរូបភាពគូស្នេហ៍មួយគូ កំពុងតែដើរនៅលើវាលខ្សាច់ ដែល Fans សង្ស័យថា អុិនស្រ្តាក្រាមគឺជារបស់គូស្នេហ៍ផ្អែមល្អែមប្រចាំឆ្នាំ គឺនាង Kimberly និងមិត្តប្រុសគឺ លោក Mark prin នេះឯង​ ។ 

នៅក្នុងគណនី អុិនស្រ្តាក្រាមនេះគឺមានរូបថតចំនួន ៩ សន្លឹក ហើយ ៦ សន្លឹកគឺជារូបអាហារ និង ៣ សន្លឹកទៀត បានបង្ហាញនូវភាពផ្អែមល្អែម ដូចជា កាន់ដៃជាលក្ខណៈគូស្នេហ៍ជាដើម ។ 

-ចុចអាន ៖ Fans បារម្ភអំពីទំនាក់ទំនង Kimberly មិត្តប្រុស ក្រោយម្តាយ Mark Prin សម្រេចចិត្ត Unfollowed IG របស់នាង

 





ថ្វីត្បិតតែមិនធ្លាប់បានបង្ហាញឲ្យឃើញតារាថៃទាំងពីរដួងនេះក៏ដោយចុះ ប៉ុន្តែអ្នកគាំទ្រជឿជាក់យ៉ាងច្បាស់ថា គឺជាលោក Mark Prin និងនាង Kimmy Kimberly ច្បាស់ណាស់ ដោយសារតែឃើញអាវយឺតពណ៍ ស ដែលពួកគេបានពាក់ ហើយបង្ហោះនៅលើ IG ផ្ទាល់ខ្លួនជាមួយនិងវ៉ែនតាផងដែរ ។ 




ហេីយអ្វីដែលគួរតែកត់សម្គាល់ទៀតនោះគឺ លេខ ១៩ គឺជាថ្ងៃខែឆ្នាំកំណើតរបស់ Mark Prin និងថ្ងៃទី ២២ គឺជាថ្ងៃកំណើតរបស់នាង Kimmy Kimberly តែម្តង ទើបពួកគេសម្រេចចិត្តដាក់ឈ្មោះនៅលើ IG នោះថា diary1922





ប្រែសម្រួល​ ៖ គន្ធា

ប្រភព ៖ daranews


Tags: Kimberly Mark prin Margie rasri Yaya