CamNews

ព័ត៌មានអន្តរជាតិ 

រកឃើញផ្កាយត្រជាក់បំផុត មានចម្ងាយពីផែនដី ប្រហែល ៧,២ឆ្នាំពន្លឺ

ក្រុមអ្នកវិទ្យាសាស្ដ្ររបស់ NASA ថ្មីៗនេះ បានរកឃើញផ្កាយមួយ ដែលមានកំដៅ ទាបបំផុត
ដែលមិនធ្លាប់ត្រូវបានរកឃើញពីមុនមក ហើយសីតុណ្ហភាពរបស់វា ស្មើនឹងអាកាសធាតុ នៅ
ប៉ូលខាងជើង។

ទំព័រ UPI (United Press International) បានចេញ​ផ្សាយ​ឱ្យដឹងថា ផ្កាយនេះ មានចម្ងាយពីផែនដី
ប្រហែល ៧,២ ឆ្នាំពន្លឺ (១ឆ្នាំពន្លឺ ប្រហែល ៩,៤៦១,000,000,000 គីឡូម៉ែត្រ) និងមានឈ្មោះកូដ
WISE J085510.83-071442.5 ។ វាត្រូវបានរកឃើញដោយយានត្រួតពិនិត្យ WISE និងកែវយឹត
អាវកាស Spitzer របស់ទីភ្នាក់ងារអវកាសអាមេរិក(NASA) ។

ដោយមានកំដៅចម្លោះទី -៤៧ ដល់ -១៣ នេះគឺជាផ្កាយមួយដែលត្រជាក់បំផុត មិនធ្លាប់ត្រូវ
បានរកឃើញពីមុនមក ខណៈដែលផ្កាយដទៃ មានកំដៅទាបបំផុត ក៏ប្រហាក់ប្រហែលនឹងបន្ទប់
លើផែនដី។ ទំហំរបស់ផ្កាយនេះ ត្រូវបានគេរកឃើញថា ធំជាង Jupiter ចម្លោះពី ៣ ទៅ ១០ដង។

ការរកឃើញផ្កាយប្រភេទ Brown Dwar នេះ អាចផ្ដល់ព័ត៌មានដ៏មានប្រយោជន៍ច្រើន ដល់ការ
ស្រាវជ្រាវ អំពីបរិយាកាសរបស់បណ្ដាភពផ្សេងៗ ដែលមានកំដៅទាបប្រហាក់ប្រហែលនេះ។

អ្នកវិទ្យាសាស្ដ្រឱ្យដឹងថា ដោយសារតែផ្កាយប្រភេទ Brown Dwarf នេះ មិនបញ្ចេញពន្លឺ ដូច
បណ្ដាផ្កាយដទៃ និងមានភាពត្រជាក់ខ្លាំងដូច្នេះ វាពិបាកនឹងរកឃើញ ប្រសិនមិនបានបំពាក់កែវ
ពង្រីក អ៊ីនហ្វ្រែរ។

 


ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ youtube/rt


Tags: Brown Dwarf Coldest star NASA