ឧទ្យានជាតិបឹង Plitvice ស្ថិតនៅក្នុងតំបន់Lika នៃប្រទេសCroatia ឧទ្យាននេះគឺមានទីតាំង
នៅជុំវិញភ្នំ Plješevica ភ្នំMala Kapela និង ភ្នំMedveđak ដែលជាផ្នែកមួយនៃតំបន់Dinaric
Alps។ បឹង Plitviceមានសម្រស់ស្រស់ស្អាត មានពណ៌ខ្ញៀវ បៃតងចំនួន១៦ពណ៌ ដែល
ខណ្ឌចែកដោយរបាំងថ្មធម្មជាតិដែលមានស្ថិតនៅតំបន់ខ្ពស់។ ទឹកធ្លាក់ហូរកាត់បឹងនិងទឹក
ធ្លាក់ដ៏ខ្ពស់មានឈ្មោះថាVeliki Slap មានកំពស់ខ្ពស់៧០មែត្រ។ តំបន់បឹងPlitvice ជាកន្លែង
ដ៏ស្រស់ស្អាត គួរឲ្យចាប់អារម្មណ៍ និង មានរុក្ខជាតិ និង ពពួកសត្វជាច្រើនរស់នៅក្នុងតំបន់
នេះ។ អ្នកទេសចរណ៍អាចរីករាយជាមួយការដើរកំសាន្ត និង ឡើងភ្នំ តាមផ្លូវលំ និង ផ្លូវជា
ច្រើនទៀតបាន ឬ ជិះទូកកំសាន្តនៅលើបឹង។ ឧទ្យានជាតិនេះមានសណ្ឋាគារបី និង មាន
កន្លែងបោះជំរុំមួយ ម្យ៉ាងទៀត អ្នកទេសចរណ៍អាចស្វែងរកកន្លែងស្នាក់នៅជាមួយសមាជិក
អ្នកភូមិ និង ទីក្រុងនៅជិតនោះ។
ដោយៈ វណ្ណៈ
ប្រភពៈ beautifulplacestovisit