CamNews

ព័ត៌មានអន្តរជាតិ 

រកឃើញ ផូស៊ីល ដាយនូស័រ យក្ស មានទំហំធំមហិមា ធំអស់ទាស់ ក្នុងទំព័រ ប្រវត្តិសាស្រ្ត ពិភពលោក

ព័ត៌មានអន្តរជាតិ ៖ យោងតាមសម្តី អ្នកវិទ្យាសាស្រ្ត បកស្រាយអោយដឹងថា ផូស៊ីល ដាយនូស័រ យក្ស មានទំហំធំមហិមា ធំជាងពេលណាណា ទាំងអស់ ត្រូវបានប្រទះឃើញ នៅឯ ប្រទេស អា ហ្សង់ទីន ។

បន្ថែមពីលើនេះ ទំព័រសារព័ត៌មានបរទេស ប៊ីប៊ីស៊ី បញ្ជាក់បន្ថែមអោយដឹងថា ដាយនូស័រ ដែល ទើបតែបានរកឃើញនេះ វាអាចនឹងមានកំពស់ដល់ទៅ ២០ ម៉ែត្រ ខណៈប្រវែង បើចាប់គិត ពី ក្បាលរហូតដល់ចុងកន្ទុយ អាចនឹងមានប្រវែង ដល់ទៅ ៤០ ម៉ែត្រ នេះបើយោង តាមការ វិភាគ ទៅ លើ ឆ្អឹងភ្លៅ ដ៏ធំមហិមា របស់វា ។

សេចក្តីរាយការណ៍ បន្តអោយដឹងថា ខណៈមានទម្ងន់ដល់ទៅ ៧៧ តោន វាពិតជាធ្ងន់ស្មើនឹងដំរី អាហ្វ្រិកយក្ស ដល់ទៅ ១៤ ក្បាលឯណោះ ស្របពេលដែល ចំនួនគីឡូ ដ៏ធ្ងន់លើកនេះ បានបំ បែកកំណត់ត្រា ផូស៊ីល Argentinosaurus កាលពីពេលមុន ពោល មានទម្ងន់ ៧ តោន ធ្ងន់ជាង

ក្រុមអ្នកជំនាញ វិទ្យាសាស្រ្ត ជឿជាក់អោយដឹងថា វាគឺជាពូជដាយនូស័រ ប្រភេទថ្មី titanosaur គឺ ជាពូជដាយនូស័រយក្ស ដែលធ្លាប់បានរស់នៅលើភពផែនដី កាលពីចុងយុគសម័យ Cretaceous ពោល នាយុគសម័យអវសាន នៃពូជ ដាយនូស័រ ។

ក្រោយពីបានរកឃើញ ជាលើកដំបូង ពីកសិករ ក្នុងស្រុកមួយរូប ខណៈក្រោយមក ក៏មានការជីក កកាយរកផូស៊ីល ដាយនូស័រយក្ស មួយនេះ ពីសំណាក់ ក្រុមអ្នកជំនាញ មកពី សារមន្ទីរ Palae - ontology Egidio Feruglio ដែលមានលោក Jose Luis Carballido និង លោក Diego Pol ជាអ្នក ដឹកនាំ ។

គួរបញ្ជាក់ថា ដោយយោងទៅការវិភាគ ទៅលើ បណ្តាឆ្អឹង   ក៏ដូចជា  ផូស៊ីល ថ្ម និង ស្ថានភាព ដី ជាក់ស្តែង នៅឯតំបន់រុករកឃើញខាងលើ អោយដឹងថា ពូជដាយនូស័រ មួយនេះ ធ្លាប់មានវត្តមាន រស់នៅលើភពផែនដី កាលពីអំឡុង ១០០ លានឆ្នាំមុន ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ប៊ីប៊ីស៊ី


Tags: Int news Unt news Breaking news Dinosaur Argentina