CamNews

តារា 

តាំងពីប្រកាសថាស្រលាញ់គ្នារួចមក លោក Ter និង Davika ស្រាប់តែ....!!

ថៃ ៖ កាលពីឆ្នាំ ២០១៧ លោក Ter Chantavith និងនាង Davika បានសម្តែងរឿងមួយជាមួយគ្នា មានចំណងជើងថា “Chai Mai Jing Ying Tae” ។ ហើយរឿងនេះក៏ទទួលបានខមមិនល្អៗជាច្រើនពីអ្នកទស្សនាផងដែរ ។ 

មិនបានប៉ុន្មានផងដែរ តារាសម្តែងថៃទាំងពីរដួងនេះក៏ប្រកាសថា ពួកគេចាប់ផ្តើមទាក់ទងគ្នានៅក្នុងខែ មករា ឆ្នាំ ២០១៨ ។ ទទ្ទឹមនឹងនេះផងដែរ មានហ្វេនជាច្រើនចង់ឃើញគូស្នេហ៍ពិតប្រាកដមួយនេះត្រលប់មកជួបគ្នាជាថ្មីម្តងទៀតនៅក្នុងរឿងភាគថ្មី ។ 

-នៅចាំអីទៀត ទទួលបានការបញ្ចុះតម្លៃដល់ទៅ ៥០ ភាគរយ ពីការចុះផ្សាយពាណិជ្ជកម្ម នៅគេហទំព័រ ខេមញ៉ូវ!!

យោងតាមប្រភពផ្លូវការមួយរបស់ប្រទេសថៃបានឲ្យដឹងថា លោក Ter Chantavith និងនាង Davika នឹងត្រលប់មកជួបគ្នាម្តងទៀតជាមួយនិងរឿងថ្មីដែលមានចំណងជើងថា “Nang Sao Mai Jam Kad Nam Sakul” ដែលដឹកនាំដោយផលិតកម្ម ONE 31 ។ 

គួរបញ្ជាក់ឲ្យដឹងថា រឿងមួយនេះគឺរឿងដើមធ្លាប់បានថតកាលពីឆ្នាំ ១៩៩៧ ម្តងរួចមកហើយគឺសម្តែងដោយ Marsha Vadhanapanich and Jirayuth Wattanasin ។ ហើយក្នុងឆ្នាំ ២០១៨ នេះ គឺថតឡើងវិញម្តងទៀត ដែលសម្តែងដោយ លោក Ter និងនាង Davika ៕


ប្រែសម្រួល​ ៖ គន្ធា

ប្រភព ៖ thaiupdate


Tags: Ter Chantavith Davika