CamNews

តារា 

សមគ្នាហួស!! នាង Yaya និង Nadach កាន់តែលេចធ្លា ព្រោះទទួលការងារជាគូៗ ស្ទើរគ្រប់កម្មវិធី

តារាថៃ ៖ នាង Yaya និងមិត្តប្រុសសង្ហាគឺលោក Nadech Kugimiya មានកត្តិយសយ៉ាងខ្លាំងដែលបានទទួលនូវការអញ្ជើញដ៍អស្ចារ្យ ពីទស្សនាវដ្តី Kling ដើម្បីថតរូបជា cover សម្រាប់ពិធីខួបប្រចាំឆ្នាំលើកទី ៣៨ កាលពីថ្ងៃទី ១០ ខែកញ្ញានេះ ។ 

តារាស្រីនាង Yaya និងលោក Nadech អាចនិយាយបានថា គឺជាគូស្នេហ៍ដែលសាកសមជាមួយគ្នាជាទីបំផុត នៅក្នុងប្រទេសថៃ ហើយម្យ៉ាងវិញទៀតអ្នកទាំង ២ ក៏ទទួលបានការគាំទ្រយ៉ាងច្រើនលើសលប់ពីសំណាក់ក្រុមអ្នកគាំទ្រ និងគ្រួសារទាំងសងខាងបានដឹងលឺថែមទៀតផង ជាពិសេសគឺនាង Yaya និងអនាគតម្តាយក្មេករបស់នាង ពិតជាស្និតស្នាលជាមួយគ្នាខ្លាំងណាស់ ។ 

ដោយសារតែការកត្តាទាំងនេះហើយ ទើបធ្វើឲ្យទស្សនាវដ្តី Kling សម្លឹងមើលឃើញពីភាពល្អឥតខ្ចោះ របស់អ្នកទាំង ២ ហើយក៏ធ្វើការសម្រេចចិត្តជ្រើសយកគូស្នេហ៍មួយគូនេះ ដើម្បីថតរូបជា cover សម្រាប់ពិធីខួបប្រចាំឆ្នាំលើកទី ៣៨ ។

ចង់ដឹងថា ល្អឥតខ្ចោះនិងសាកសមគ្នាប៉ុណ្ណោះនោះ ទៅទស្សនារូបថតខាងក្រោមទាំងអស់គ្នា ៕

-ចុចអាន ៖ នាង Yaya Urassaya និងអនាគតម្តាយក្មេក ដឹកដៃគ្នាទៅទិញឡានថ្មី ឡើងទំនងម៉ង







ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ sanook


Tags: Yaya ​ Nadech Kugimiya