ថៃ ៖ មានរបាយការណ៍ចេញពីគេហទំព័រផ្លូវការរបស់ប្រទេសថៃថា លោក Andrew Gregson និងមានបញ្ហាជាមួយនិងនាង Matt Peeranee រហូតធ្វើឲ្យតារាស្រីរូបនេះ ស្នើរសុំមិនរួមការងារជាមួយនិងលោកទៀតឡើយ ។
ប៉ុន្តែមិនបានប៉ុន្មានផង លោក Andrew Gregson ក៏បានចេញមុខបដិសេដថា វាមិនមែនជាការពិត ព្រោះលោកនិងនាង Matt Peeranee មិនបានមានទំនាស់អ្វីនោះទេ ។
ប្រភពដដែលបញ្ជាក់ថា ការរួមការងាររបស់នាង Matt Peeranee និងលោក Andrew Gregson ហាក់មានការចុះសម្រុងគ្នាល្អណាស់ ម្យ៉ាងវិញទៀត នាង Matt Peeranee ក៏បានមើលថែ លោក Andrew Gregson ដូចជាគិលានុបដ្ឋាយិកា យ៉ាងចឹង នៅពេលដែលពួកគេសម្តែងរឿងណាមួយជាមួយគ្នា ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ kapook