CamNews

តារា 

បែកធ្លាយរូបថតនាង Yaya ស្អាត ឬ អាក្រក់ មានតែទៅមើលទាំងអស់គ្នា !

ព័ត៌មានកំសាន្ត ៖ តារាសម្តែងរូបស្រស់របស់ប្រទេសថៃ នាង Urassaya Sperbund ហៅ Yaya ត្រូវបានគេហទំព័រ kapook ទម្លាយរូបថតរបស់នាងកាលពីអាយុទើបតែ ១១ ឆ្នាំ មុនពេលដែលនាងចូលសិល្បៈមួយឆ្នាំ ។​

នាង Yaya ត្រូវបានគេហទំព័រផ្លូវការរបស់ប្រទេសថៃបានឲ្យដឹងថា នាងបានចូលប្រលូកនៅក្នុងវិស័យសិល្បៈតាំងពីអាយុ ១២ ឆ្នាំមកម្ល៉េះ ។ តួឯកស្រីក្នុងរឿង "ល្បែងស្នេហ៍" រូបនេះធ្លាប់បានក្លាយជាតារាម៉ូដែល មុនពេលដែលនាងក្លាយទៅជាតារាសម្តែង ។ 

គួរបញ្ជាក់ឲ្យដឹងថា សព្វថ្ងៃនេះនាងកំពុងតែមានទំនាក់ទំនងស្នេហាផ្អែមល្អែមជាមួយនិង លោក Nadech ដែលជាតារាសម្តែងដូចគ្នា ហើយអ្វីដែលកាន់តែពិសេស អ្នកទាំងពីរតែងតែត្រូវបានអ្នកដឹងនាំរឿង ចាប់ដៃគូឲ្យសម្តែងជាគូស្នេហ៍ជាមួយគ្នាជានិច្ច ព្រោះយល់ថាសាកសមជាមួយគ្នាខ្លាំងពេក ។ តោះកុំឲ្យខាតពេលយូរទៅទស្សនារូបថតជាច្រើនសន្លឹករបស់តារាថៃរូបនេះ នៅអាយុ ១១ ឆ្នាំនិងពេលបច្ចុប្បន្នទាំងអស់គ្នា ចង់ដឹងថាតើស្អាត ឬ អាក្រក់ និងខុសពីបច្ចប្បន្នដល់កំរិតណា ៕






រូបថតកាលពីអាយុ ១១ ឆ្នាំ







រូបថតនាពេលបច្ចុប្បន្ន 


ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ kapook


Tags: Yaya Nadech Urassaya Sperbund