CamNews

តារា 

Chompoo araya ត្រូវស្វាមីនាំទៅលេងស្រុកក្រៅ ដើម្បីបំបាត់រឿងលួចលាក់លុយទៅចិញ្ចឹមស្រី

តារាថៃ ៖ តារាសម្តែងវ័យជ្រេ នាង Chompoo araya កាន់តែធ្វើឲ្យក្រុមអ្នកគាំទ្រចាប់អារម្មណ៍កាន់តែខ្លាំង ក្រោយបង្អួតស្នេហាផ្អែមល្អែមជាមួយស្វាមីនៅឯក្រៅប្រទេស ។ 

ការពិតទៅរឿងដែលនាងត្រូវស្វាមីនាំទៅលេងក្រៅប្រទេសហាក់បីដូចជាពេលវេលាកម្រខ្លាំងណាស់ព្រោះនាង Chompoo មិនសូវជាមានពេលទំនេរសម្រាប់ស្វាមីប៉ុន្មានទេ ព្រោះមមាញឹកនឹងការងារស្ទើរតែដកឃ្លាមិនចង់រួច ។​

គួរបញ្ជាក់ឲ្យដឹងថា ដោយសារតែការរវល់នឹងការងាររបស់នាង Chompoo ពេក បានផ្ទុះពាក្យចចាមអារាមថា​ តារាស្រីរូបនេះត្រូវស្វាមីលួចលាក់លុយមួយចំនួនដើម្បីឲ្យទៅស្រីចិញ្ចឹមដើម្បីកំដរអារម្មណ៍ ព្រោះនាងគ្មានពេលវេលាគ្រប់គ្រាន់ដើម្បីបំរើស្វាមី ប៉ុន្តែផ្ទុយពីពាក្យចចាមអារាមនេះ នាង Chompoo ត្រូវបានស្វាមីនាំទៅទីក្រុងប៉ារីស កាលពីថ្ងៃទី ០៤ តុលា​នេះ ដើម្បីលំហែកាយ និងលុបបំបាត់ពាក្យចចាមអារាមមិនពិតទាំងអស់ចោល ។ 

មិនត្រឹមតែប៉ុណ្ណោះទេ នាង Chompoo និងស្វាមីដែលមានទ្រព្យមហាសាល ក៏នាំគ្នាទៅកន្លែងចាស់ដែលលោកធ្លាប់បានបង្កើតការភ្ញាក់ផ្អើលឲ្យនាងកាលពីថ្ងៃខួបកំណើតរបស់តារាស្រីរូបនេះ កាលពីប៉ុន្មានខែមុន ៕

-ចុចអាន ៖ ប្រពន្ធសេដ្ឋីប្រាក់មហាសាល!! នាង Chompoo ចេញមុខបកស្រាយរឿងប្តី លួចលាក់លុយទៅចិញ្ចឹមស្រី








ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ kapook


Tags: Chompoo araya