CamNews

កីឡា 

Man City ចោលពាក្យទៅកាន់ Chelsea វិញ ក្រោមរួបភាពចង់បញ្ចេញកំហឹង ក្រោយចាញ់ដៃ Arsenal

ព័ត៌មានកីឡា៖ ការបរាជ័យក្រោមថ្វីជើង Arsenal របស់​​ Machester City គ្រប់យ៉ាងដូចអ្វីដែលថ្នាក់ដឹក​នាំ Chelsea ធ្លាប់បានលើកឡើងក្នុងសនិ្នសិតការសែតមុនពេល Chelsea ត្រូវប្រឈមមុខជាមួយ Swansea ហើយទទួលបានជោគជ័យដាច់ឆ្ងាយ ។ ប៉ុន្ដែអ្វីដែលចង់បង្ហាញពេលនេះគឺថា កីឡាករលំដាប់ជួរមុខក្នុង​ក្រុម Manchester City ឈ្មោះថា Vincent Kompany មិនព្រមទទួលយកនូវភាពខ្សោយដែល Chelsea បានលើកឡើងនោះ ទេ ដោយកីឡាករ​បានបោះពាក្យសម្ដីគ្រប់ម៉ាត់ នូវតែការពារភាពខ្លាំងជានិច្ច។ 

Vincent Kompany ស្រែកប្រមានទៅកាន់ក្រុម Chelsea ថា ទោះជាស្ថិតក្នុងស្ថានភាពយ៉ាងណាក៏​ដោយ​ក្ដី City នៅតែជាក្រុមខ្លាំង គ្រប់ការប្រកួតដដែល ហើយបើចង់ដឹងកាន់តែច្បាស់ នៅថ្ងៃសៅរ៍ សប្ដាហ៍ ក្រោយក្រុមទាំង ២ នឹងប្រឈមមុខគ្នា ហើយពេលនេាះគង់តែដឹងទេថា ក្រុមណាខ្លាំង ក្រុមណាខ្សោយ។

Vincent Kompany នៅតែអះអាងការពារគោលជំហររបស់ខ្លួនដដែល បើទោះជាក្រុមពិតជាធ្លាប់ចាញ់ ​ប្រាកដមែន ។ ហើយការបរាជ័យ ដែលកើតមានឡើងក្នុងទឹកដីរបស់ខ្លួនស្ទើតែមិនគួរឲ្យជឿនោះ​គឺគាត់ទទួលស្គាល់ថាជាកំហុសរបស់គាត់ ព្រោះពេលនោះ គឺជាការចាប់ផ្ដើមប្រកួតលើកទី ១ ហើយបន្ទាប់​ពីគាត់ទើបតែជាសះស្បើយពីរបួស ។ តែទោះជាយ៉ាងណាក៏ដោយ ក្រុមរបស់គាត់នៅតែជាក្រុមខ្លាំង ទោះ​បីជាគាត់ពុំទាន់លេងបានល្អដូចមុនក៏ដោយ ។ 

Manchester City និងធ្វើដំណើទៅកាន់ទឹកដី Stamford Bridge របស់ Chelsea នៅថ្ងៃសៅរ៍ទី៣១ ខែមករា ឆ្នាំ ២០១៥ នេះ ក្នុងជំនូបប្រកួត Premier League ។ 

អាន៖ Jose Mourinho មិនខ្វល់ថ្ងៃស្អែកប៉ះជាមួយ Swansea និង មិនខ្លាច Man City តាមពិន្ទុទាន់

ដោយ៖ អឿ អ៊ុយ

ប្រភព៖ squawka


Tags: Sport News Chelsea Manchester City