CamNews

គំនិតអ្នកនិពន្ធ អន្តរជាតិជាមួយ នឹងសក់ក្លែងក្លាយ របស់កម្ពុជា

កាលពីពេលថ្មីៗនេះ New York Time បានចុះផ្សាយនូវអត្ថបទរបស់ Ron Gluckman ដែលបាន
សរសេរនិពន្ធអត្ថបទមួយដែលនិយាយអំពីការនាំចេញសក់ក្លែងក្លាយដែលនាំចេញពីប្រទេស
ឥណ្ឌាដែលទទួលបានប្រាក់ចំនូលច្រើនជាង ១ លានដុល្លាក្នុងមួយឆ្នាំ។

ដោយសង្កេត Gluckman សង្កេតឃើញថាការប្រមូលសក់មនុស្សនេះមិនមែនជាបញ្ហាធំដុំក៏ពិត
មែនក៏ប៉ុន្តែវាជាបញ្ហាមួយដែលគួរអោយចាប់អារម្មណ៍ ព្រោះប្រសិនបើឥណ្ឌាអាចរកបានច្រើន
ជាង ១ លានដុល្លាក្នុងមួយឆ្នាំ ចុះកម្ពុជាក៍ដូចជាប្រទេសដែលកំពុងអភិវឌ្ឍន៍នៅអាស៊ីទាំងអស់
នោះ? ចំនុចនេះក៏បានសរសេរក្នុងអត្ថបទរបស់ Ron Gluckman ផងដែរ។ គាត់បានសរសេរផង
ដែរថាជាង ៩៩ ភាគរយនៃសក់មនុស្សដែលលក់ចេញ​នៅអ៊ឺរ៉ុប ចិននិងអាមេរិក គឺនាំចូលមកពី
ប្រទេសឥណ្ឌា ហើយចំនែកឯកម្ពុជាវិញ មានមនុស្សដែលគេនិយមទៅកាត់សក់ជារៀងរាល់
ថ្ងៃហើយគុណភាពសក់មិនចាញ់ឥណ្ឌាប៉ុន្មានទេ។ សក់ទាំងនេះទោះបីជាវាជាកាកសំណល់ដែល
គេបំរុងនឹងបោះចោល តែសម្រាប់ធាតុពិតគឺវាមានតម្លៃហើយប្រសិនបើកម្ពុជាអាចប្រមូលកាក
សំណល់ទាំងនោះលក់បាននោះវាពិតជាប្រសើ។ ក្នុងនោះគាត់ក៏បានសរសេរបញ្ជាក់ផងដែរថា
ភាគច្រើននៃបុគ្គលិករបស់ក្រុមហ៊ុនលក់សក់របស់ឥណ្ឌាគឺធ្លាប់ជាស្រ្តីរកស៊ីផ្លូវភេទនៅកម្ពុជា។

ដោយ៖ វីរៈ
ប្រភពពី៖ nytimes 


Tags: Hair cambodia khmer