ព័ត៌មានកីឡា៖ ព្រឹត្ដិការណ៍ Premier League កាលពីយប់មិញ ក្រុមម្ចាស់ផ្ទះ Man City បំបាក់ក្រុមភ្ញៀវ Chelsea ក្រោមលទ្ធផលពិន្ទុ ៣-០ ។
ក្លឹបតោខៀវ Chelsea ជួបជាមួយម្ចាស់ផ្ទះ Man City កាលពីយប់មិញក្នុងទឹកដីពហុកីឡរដ្ឋាន Etihad Stadium បានបង្ហាញលទ្ធផល ពិន្ទុ ៣-០ ក្រោមបច្ចេកទេសនៃការស្វែងរកគ្រាប់បាល់របស់កីឡាករ Agüero នៅនាទីទី ៣១ Kompany នៅនាទីទី ៧៩ និង Fernandinho នៅនាទីទី ៨៥។ Man City ឆ្លងកាត់ ២ ការប្រកួត រយៈពេល ពីរសប្ដាហ៍នេះ អាចរកបានពិន្ទុឈានមុខគេ រហូតដល់ទៅ ៦ពិន្ទុ និង ៦គ្រាប់ ដោយក្លឹបកំពុងតែគ្រងតំណែងជាម្ចាស់ តារាងបណ្ដោះអាសន្ន ខណៈដែល Chelsea កំពុងតែស្ថិតក្នុងតំណែង ស្ទើរតែបាតតារាង ។
Chelsea ជួបពីរការប្រកួត ទី១ ប៉ះជាមួយ Swansea ក្រោមលទ្ធផលពិន្ទុ ២-២ និងក្រោយមកទៀត ប៉ះជាមួយ Man City ចាញ់ក្រោមលទ្ធផលពិន្ទុ ៣-០ ។ ទាំងពីរការប្រកួតនេះ Chelsea ដែលជាម្ចាស់ពានរង្វាន់ ដូចជា មានការលំបាក ខ្លាំងណាស់បើទោះបីជាដាក់កីឡាករខ្លាំងរបស់ក្លឹបក៏ដោយ តើការប្រកួតក្រោយទៀត នឹងមានអ្វីកើតឡើងជាបន្ដ ?
ដោយ៖ អឿ អ៊ុយ
ប្រភព៖ ប៊ីប៊ីស៊ី