CamNews

តារា 

Adidas ចេញស្បែកជើងម៉ូតថ្មី អបអរសាទរ Messi បំបែកកំណត់ត្រា ស៊ុតចូលច្រើនជាងគេ ក្នុងប្រវត្តិ Barcelona

កាលពីម្សិលមិញនេះ ក្រុម Barcelona បានព្រលះក្រុម Osasuna យ៉ាងចាស់ដៃ ជាមួយនិង គ្រាប់ បាល់ ៧ ទល់ ០ ។ នៅក្នុង ៧ គ្រាប់នោះ Messi ស៊ុតបាល់ Hatrick មួយយ៉ាងស្អាត ដែលបាន បំបែក កំណត់ត្រា ជាកីឡាករដែល ស៊ុតបានច្រើនជាងគេ ក្នុងប្រវត្តិសាស្ត្រ របស់ក្រុម Barcelona ៣៨១ គ្រាប់ ។



ដើម្បីជា ការអបអរសាទរ និងឆ្លៀតឱកាស ផងនោះ ក្រុមហ៊ុន Adidas បានបញ្ចេញ ស្បែកជើង ម៉ូតថ្មី មួយដែល រចនាម៉ូត យ៉ាងស្អាត ទាក់ភ្នែកទស្សនិកជន ជាខ្លាំង ។ ស្បែកជើងនោះ ឈ្មោះថា F50 ដែល មាន ២ ពណ៌ដើម ក្រហម និងខៀវ ។ ចំណែកផ្នែក សងខាងវិញ មានដាក់ឈ្មោះ កូន របស់ Messi ផងដែរគឺ Thiago ហើយនិងថ្ងៃខែ ឆ្នាំកំណើត ០2/11/12 ។ ស្បែកជើងនេះ ត្រូវបាន គេ រំពឹងទុកថា នឹងក្លាយ ជាស្បែកជើង ដ៏មានប្រជាប្រិយភាព និងរកចំណូលបាន ច្រើនពីអ្នកគាំទ្រ របស់ Barcelona ។



គួរបញ្ជាក់ផងដែរថា ក្នុងរយៈពេល ១០០ ឆ្នាំចុងក្រោយនេះ អ្នកដែលស៊ុតចូល ច្រើនជាងគេ របស់ Barcelona គឺកីឡាករ Paulino ដែលបានឈរជើង រយៈពេល ៨៧ ឆ្នាំ ជាកីឡាករ ដែលស៊ុតចូល បាន ច្រើនជាងគេ អោយក្រុម Barcelona ។ ក្នុងកំឡុងឆ្នាំ ១៩១២ ដល់ ១៩២៧ Paulino ស៊ុតចូល បាន ៣៦៩ គ្រាប់ ៕

 

ប្រែសម្រួល ៖ កុសល
ប្រភព ៖ k14,espnfc 


Tags: football star messi barcelona adidas 371