CamNews

តារា 

តារាស្រីសំណព្វចិត្តរបស់នាង Yaya និង Nadech ដល់តុបតែងខ្លួនស្អាតដល់ ក ធ្វើឲ្យក្រមុំសូមខ្មាស់!

ព័ត៌មានកំសាន្ត ៖ តារាសម្តែងស្រីជើងចាស់ដែលតែងតែទំនុកបម្រុង និងផ្តល់ដំបូន្មានជាច្រើនដល់នាង Yaya និងគូស្នេហ៏របស់នាងគឺ លោក Nadech ជារឿយៗរហូតធ្វើឲ្យនាងបានក្លាយខ្លួនជាតារាស្រីរូបមួយដួង ដែលគូស្នេហ៏មួយនេះស្រលាញ់និងចាត់ទុកជាសំណព្វចិត្ត ឬ អាចនិយាយបានថា ស្រលាញ់ទុកដូចជាបងស្រីបង្កើតពួកគេ (នាង Yaya និង លោក Nadech ) ។ 

នាង Ann Thongprasom ថ្វីត្បិតតែមានអាយុច្រើនក៏ពិតមែន​ ប៉ុន្តែរូបសម្រស់របស់នាងឃើញថា ពិតជាស្រស់ស្អាតខ្លាំង រហូតមានក្រមុំជាច្រើនស្ទើរតែមិនអាចប្រៀបនឹងសម្រស់នាងបានឡើយ ជាពិសេសគឺពេលដែលនាង តុបតែខ្លួនចូលក្នុងកម្មវិធី L'oreal កាលពីថ្ងៃទី​១៦ ខែកុម្ភៈនេះយ៉ាងចឹង ពិតជាស្រស់ស្អាតខ្លាំងណាស់ ។ 

គួរបញ្ជាក់ឲ្យដឹងថា ក្រោយរៀបការអស់រយៈពេលជាង ១៥ ឆ្នាំមកនេះ តារាស្រីវ័យ ៤០ ឆ្នាំ នាង Ann Thongprasom និងស្វាមីហាក់មិនដែលលេចលឺរឿងណាមួយដែលធ្វើឲ្យក្តៅក្រហាយដល់ជីវិតគូរបស់នាងឡើយ ផ្ទុយទៅវិញមានតែរឿងល្អចំពោះនាងនិងស្វាមី រីឯជីវិតក្នុងវិស័យសិល្បៈក៏មានតារាល្បីៗទាំងជំនាន់មុននិងជំនាន់ក្រោយស្រលាញ់ចូលចិត្តនាង ព្រោះនាងចូលចិត្តយកចិត្តទុកដាក់និងខ្វល់ខ្វាយពីអ្នកដទៃច្រើន ៕

-ចុចអាន ៖ នាង Kimberly ក៏ទទួលបានកាដូថ្ងៃ Valentine មិនចាញ់តារាផ្សេងៗទេ!







ប្រែសម្រួល ៖ គន្ធា


ប្រភព​ ៖ gossipstar


Tags: Yaya Nadech Ann Thongprasom