CamNews

ភាពយន្ត 

ផ្អើលតម្រង់ជួរ ចុះឈ្មោះ ថតកុន ឲ្យ Angelina Jolie នៅបាត់ដំបង ក្រោយអភិបាលខេត្ត បើកភ្លើងខៀវ

ព័ត៌មានកំសាន្ត ៖ រយៈពេល ២ម៉ោងកន្លងទៅនេះ បើយោងតាមការដកស្រង់ សម្រង់អត្ថបទផ្សាយ បន្តពីទំព័រ បាត់ដំបង នៃបណ្តាញសង្គម ហ្វេសហ៊ុក អោយដឹងថាជាស្ថាពរអភិបាលខេត្តបាត់ដំបង ឯកឧត្តម ចន្ទ័ សុផល បានសម្រេច បើកភ្លើងខៀវ អនុញ្ញាតអោយមានការថត ខ្សែភាពយន្តដឹកនាំ សម្តែងដោយផ្ទាល់ ពីសំណាក់តារាសម្តែងស្រីល្បីឈ្មោះ ហូលីវូដ នាង  Angelina  Jolie រឿង Frist They Kill My Father នៅលើទឹកដីខេត្តបាត់ដំបង ព្រះរាជាណាចក្រកម្ពុជា ហើយ។

គួរបញ្ជាក់ថា ច្រើនជាងការគូសបញ្ជាក់ អមជាមួយនឹងការលើកឡើង អោយ ដឹងថា អភិបាលខេត្ត បាត់ដំបង ឯកឧត្តម ចន្ទ័ សុផល សម្រេចអនុញ្ញាតអោយ ភាពយន្ត  នាង   Angelina Jolie ថតនៅ លើទឹកដីនៃខេត្តបាត់ដំបង ក្នុងនោះ ប្រភពអោយដឹងថា មានការប្រកាស  រើសតួសម្តែងដូចគ្នាដែរ ប្រមាណ ៧០០នាក់ ដែលគ្រោងនឹងផ្តល់ប្រាក់កំរៃប្រមាណ  ២៥ ដុល្លារ ម្នាក់ក្នុងមួយថ្ងៃ ដោយការ ចុះឈ្មោះរើសតួសម្តែង  ក្នុងភាពយន្ត  First They  Kill My Father ចាប់ផ្តើមហើយ អំឡុងថ្ងៃពុធ​ ទី ១៣ មករា ២០១៦ នេះ នៅឯសាលាសង្កាត់ស្វាយប៉ោ នេះបើ យោង តាមសម្រង់អត្ថបទផ្សាយបន្ត លើទំព័រ បាត់ដំបង - Battambang ពីគណនីហ្វេសហ៊ុក  លោក  ឡេង វាសនា ។ ខាងក្រោមនេះ គឺ ជាអត្ថន័យជារួមផ្ទាល់តែម្តង ជ្រាប  កាន់  តែ ច្បាស់ តាមដាន ទស្សនា  ទាំងអស់គ្នា ៖ "ឯកឧត្តម ចន្ទ័ សុផល អភិបាលខេត្តបាត់ដំបងបានអនុញ្ញាតអោយ ក្រុមហ៊ុនហូលីវូតរបស់Angelina Jolieមកថតខ្សែភាពយន្តខ្នាតធំនៅក្រុងបាត់ដំបងនាចន្លោះថ្ងៃ ទី ៦~១៣ កុម្ភៈឆ្នាំ ២០១៦ ដើម្បីបង្ហាញ ពិភព លោកអោយស្គាល់ពីខេត្តបាត់ដំបង  នៃ ព្រះរាជាណាចក្រកម្ពុជា  និង ដើម្បីទាញភ្ញៀវទេស ចរ ណ៍ ជាតិ~អន្តរជាតិមកលំហែ~ទស្សនា~ ស្នាក់នៅ~កំសាន្ត~ វិនិ យោគ... ស្អែក ខ្ញុំ ទៅ ចុះ ឈ្មោះជា តួរ សំដែង នៅសាលាសង្កាត់ស្វាយប៉ោ ខ្ញុំទៅ ចុះអ្នក វិញ? ត្រូវការតួរ សំដែង  ប្រមាណ ៧០០ នាក់ ទៀត  ស្រូតៗ តួរម្នាក់១ ថ្ងៃ១០ មុឺនរៀល រយៈ ពេលរើសស្អែកឫខានស្អែក" ៕

ប្រភពបញ្ជាក់អោយដឹងថា ភាពយន្តមួយនេះ នឹងចាប់ផ្តើមថតនៅថ្ងៃទី ១២ វិច្ឆិកា ឆ្នាំ ២០១៥នេះ តទៅរហូតដល់ចុងខែមករា ឆ្នាំ២០១៦ ។ ទីតាំងសំខាន់ៗដែលប្លង់ខ្សែភាពយន្តចាំបាច់ត្រូវតែថត នៅទីនោះ រួមមានដូចជា ប្រាសាទអង្គរវត្ត ប្រាសាទបាយ័ន ប្រាសាទ បាគង ប្រាសាទបន្ទាយស្រី និងស្រុកពួក នៃខេត្តសៀមរាបជាដើម។ តួលេខនៃក្រុមការងារ  ក៏ដូចជា  ​ក្រុមតារាសម្តែង ដែល ចូលរួមផលិតខ្សែភាពយន្តខាងលើ មានចំនួនពី ២០០០ ទៅ ៣០០០ នាក់ ៕

- អាន ៖ ដឹងអត់ រឿងថ្មី Angelina Jolie ចាប់ផ្តើម ថតសប្តាហ៍ក្រោយនៅសៀមរាបអង្គរ នៅស្រុកពួក នៅប្រាសាទអង្គរ នៅ...

- អាន ៖ តោះ ទៅមើល ប្លង់ដំបូង ថតខ្សែភាពយន្តថ្មី របស់នាង Angelina Jolie នៅទឹកដី បុរីអង្គរ ខេត្តសៀមរាប

 

 

 

 

ដោយ ៖ កុសល

ប្រភព ៖ ហ្វេសប៊ុក


Tags: Int news Star news Breking news Hollywood Angelina Jolie Khmer Rouge