ព័ត៌មានកំសាន្ត ៖ តារាសម្តែងស្រីរូបស្រស់ នាង Urassaya Sperbund ហៅ Yaya បានសម្តែងឲ្យឃើញនូវកាយវិការអៀនខ្មាស់ ក្រោយតុបតែងខ្លួនដូចយាយចាស់ ខណៈពាក់សក់ពណ៍ដូចមនុស្សចាស់ ប៉ុន្តែរ៉ូបវិញពណ៏សុីជម្ពូ គួរឲ្យចាប់អារម្មណ៍ណាស់ ។
ទោះបីជាការតុបតែងខ្លួនបែបនេះធ្វើឲ្យតារាស្រីរាងតូចច្រឡឹងបង្ហាញភាពអៀនខ្មាស់យ៉ាងណាក៏ដោយ ប៉ុន្តែក្រុមអ្នកគាំទ្រនៅតែសរសើរមិនដាច់ពីមាត់ថា ស្អាតប្លែកនិងមិនដែលឃើញពីមុនមកឡើយ ។
ដោយយោងតាមការបកស្រាយរបស់គេហទំព័រផ្លូវការរបស់ប្រទេសថៃបានឲ្យដឹងថា កាលពីថ្ងៃទី ០៤ ខែកុម្ភះ មិត្តស្រីរបស់លោក Nadech បានតុបតែងខ្លួនបែបនេះ ដើម្បីសម្តែងនៅលើឆាក ព្រមទាំងឆ្លៀតឱកាសផ្សព្វផ្សាយរឿងថ្មីរបស់នាង ជាមួយនិងមិត្តប្រុសរូបសង្ហាថែមទៀតផង ។ តោះកុំឲ្យខាតពេលយូរទៅទស្សនាការតុបតែងខ្លួនរបស់ Yaya តាមរបៀបប្លែកៗដែលមិនធ្លាប់ឃើញពីមុនមក ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ gossipstar