តារាថៃ ៖ តារាសម្តែងរូបស្រស់សង្ហា និងកញ្ញាស្រស់បំព្រង នាង Yaya Urassaya និងលោក Nadech Kugimiya ដែលជាគូស្នេហ៍ដែលកំពុងតែទទួលបានការចាប់អារម្មណ៍ និងប្រជាប្រិយភាពក៏ខ្លាំងដែរ ដោយសារតែអំពើល្អ ទេព្យកោសល្យខ្ពស់ និងចរិកថ្លៃថ្នូរ ។
កាលពីពេលថ្មីៗនេះបានផ្ទុះពាក្យចចាមអារាមយ៉ាងខ្លាំងថា Nadech បានគ្រវែងបាច់ផ្កាមួយបាច់ចោលដោយសារតែឃើញមិត្តស្រីរបស់ខ្លួននាង Yaya ទទួលបាច់ផ្កាពីបុរសត្រកូលអភិជនម្នាក់ដែល បានគេបង្ហើបអោយដឹងថា ជាអ្នកគ្រោងនឹងស្នងអាជីវកម្មខ្នាតធំនៃក្រុមហ៊ុនភេសជ្ជៈមួយក្នុងប្រទេសថៃ ។
ដោយយោងតាមរបាយការណ៍ពីគេហទំព័រផ្លូវការរបស់ប្រទេសថៃបានឲ្យដឹងថា រឿងទាំងនេះមិនមែនជាការពិតទេព្រោះ លោក Nadech ចេញមុខដោយផ្ទាល់ថា ខ្លួនលោកផ្ទាល់ក៏ពុំបានដឹងអំពីរឿងនេះសូម្បីតែបន្តិច ម្យ៉ាងវិញទៀតលោកក៏មិនមានការប្រច័ណ្ឌអ្វីនោះដែរព្រោះជឿចិត្តសង្សាររបស់ខ្លួនថា នឹងមិនក្បត់ចិត្តគ្នានោះឡើយ ៕
-ចុចអាន ៖ គួរឲ្យច្រណែនណាស់!! ស្នេហារបស់ Nadech Kugimiya និង Yaya កាន់តែ Sweet ខ្លាំងទៅៗហើយ
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ kapook