CamNews

មិនគួរឲ្យជឿ 

ផ្អើលមួយទ្វីបលោក យុវតី វ័យ ១៩ ឆ្នាំ ដឹងខ្លួន ពេលកំពុង វះកាត់ ដុំសាច់ ដុះក្នុងខួរក្បាល

ស្ទើរតែមិនគួរអោយជឿ ៖ ភ្នាក់ងារសារព័ត៌មាន អឺរ៉ុប និង អាមេរិក បានផ្អើលចុះផ្សាយ   អត្ថបទសារ ព័ត៌មានដូចគ្នា ក្រោយពីមានសេចក្តីរាយការណ៍ ថាយុវតី ជនជាតិ ប៉ូឡូញ មួយរូប បាន    ភ្ញាក់ឡើង អំឡុងពេលវះកាត់ ខួរក្បាល និងជជែកលេងជាមួយនឹង ក្រុមវេជ្ជបណ្ឌិត ដែល    បាន  ធ្វើការវះកាត់ អោយនាង ។ 


សារព័ត៌មានអង់គ្លេស ដេលីម៉ែល បានចុះផ្សាយអោយដឹងថា កញ្ញា Iga Jasica វ័យ ១៩ ឆ្នាំវិនាទីវេជ្ជ បណ្ឌិតកំពុងតែធ្វើការវះកាត់ខួរក្បាល អោយនាង បន្ទាប់ពីដុំសាច់នៅក្នុងខួរនោះ  នាងស្រាប់តែបាន ដឹងខ្លួនឡើង និងជជែកកំសាន្តជាមួយនឹង ក្រុមវេជ្ជបណ្ឌិត ដោយផ្តើមសួរនាំ ពី  សត្វឆ្មា ចិញ្ចឹមរបស់ នាង ក៏ដូចជា សួរពីដំណើរនៃការវះកាត់ យ៉ាងណាហើយ ជាដើម ។

ក្រុមវេជ្ជបណ្ឌិត ជំនាញខាងវះកាត់ ប្រព័ន្ធប្រសាទ​មកពីទីក្រុង Katowice ប្រទេស ប៉ូឡូញ អោយដឹង ថាក្រុមការងាររបស់លោក បានធ្វើការវះកាត់ យកលលាដ៍ក្បាល ផ្នែកខាងលើរបស់នាងចេញ ខណៈ កំពុងតែធ្វើការកាត់ផ្តាច់ ដុំសាច់ដុះក្នុងខួរក្បាលនោះ នាងស្រាប់តែបានដឹងខ្លួនមួយរំពេចនោះតែម្តង

ខណៈពុំមានភាពភ័យខ្លាច ក៏ដូចជា មិនខ្វល់ពីការឈឺចុកចាប់នៃមុខរបួស នាង Jasica  បែរជា មាន សភាពធម្មតា រួចជជែកជាមួយនឹងក្រុមវេជ្ជបណ្ឌិត ធ្វើការវះកាត់ ដោយផ្តើមសួរ ថាតើ   ដំណើរការវះ កាត់ដុះសាច់ក្នុងខួរក្បាលរបស់នាង ដល់ណាហើយ នេះបើយោងតាមកាសែត ក្នុងស្រុក សហរដ្ឋអា មេរិក​ The New York ក្រោយបានដកស្រង់ សម្តីវេជ្ជបណ្ឌិត ជំនាញលោក Dawid Larysz ។

ក្រោយពីបានធ្វើការវះកាត់​ ទទួលបានជោគជ័យ នាង Jasica បំភ្លឺអោយដឹងថានាងពុំចាំអ្វីអោយបាន ច្រើននោះទេ ក៏ប៉ុន្តែ វេជ្ជបណ្ឌិតអះអាងអោយដឹងថា​ នាងខ្ញុំបានជជែកជាមួយនឹងពួកគាត់ពាក់ព័ន្ធដំ ណើរការវះកាត់ និង សត្វឆ្មា ជាទីស្រឡាញ់របស់ខ្ញុំជាដើម ។ 


ជាការស្រាយបំភ្លឺ ពាក់ព័ន្ធនឹងរឿងហេតុដ៏កម្រនឹងកើតមានឡើងមួយនេះ នាង Jasicaបានបង្ហោះនូវ Status លើគណនីហ្វេសប៊ុករបស់ខ្លួនអោយដឹងថា ៖ ជាការពិត ករណីដឹងខ្លួន មួយភ្លេត អំឡុងពេល វះកាត់មួយនេះ វាគឺជាផ្នែកមួយនៃប្រតិបត្តិការ ធ្វើការវះកាត់ ដែលជាទូទៅ ត្រូវបាន  គេស្គាល់ថា ការ ដឹងខ្លួនអំឡុងពេលវះកាត់ លលាដ៍ក្បាល (an awake craniatomy operation) ឬ  Awake Craniato - my វាគឺជាចេតនា ធ្វើអោយដឹងខ្លួនឡើង ដោយមានគម្រោងទុកជាមុន ពីសំណាក់វេជ្ជបណ្ឌិត ៕

ប្រែសម្រួល ៖​ កុសល
ប្រភព ៖ អាស៊ីវ័ន


Tags: Int news Breaking news World news Unt news Hot news Polish Brain