ព័ត៌មានកំសាន្ត ៖ ក្រោយពីតុបតែងខ្លួនជាមឆ្ឆា បង្កការភ្ញាក់ផ្អើលពេញបណ្តាញសង្គមហ្វេសប៊ុកមិនបានប៉ុន្មានថ្ងៃផង ស្រាប់តែ តារាសម្តែងរូបស្រស់ កញ្ញា ម៉ាក សែនសូនីតា បានបង្ហោះរូបថតមួយផ្កាមួយបាច់តូច ខណៈពេលថ្ងៃបុណ្យនៃសេចក្តីស្រលាញ់ជិតឈាងចូលមកដល់ ។
ស្រាប់តែបង្ហោះរូបថតមិនបានប៉ុន្មានផង មានក្រុមអ្នកគាំទ្ររបស់នាងចូលខមមិនគ្រប់គ្នាថា “អ្នកណាជាអ្នកឲ្យដែរបង, អីយ៉ាបានផ្កាមុនថ្ងៃទៀត” និងមានខមមិនជាច្រើនទៀតដែលបានចូលរួមត្រេកអរសម្រាប់ផ្កាដែលតារាសម្តែងស្រីនេះបានបង្ហោះនៅលើគណនី Instagram របស់នាង ។
គួរបញ្ជាក់ឲ្យដឹងថា តារាសម្តែងស្រី កញ្ញា ម៉ាក សែនសូនីតា មិនបានបញ្ជាក់ទេថា ផ្កាមួយបាច់នោះគឺបានមកពីណាទេ ប៉ុន្តែគ្រាន់តែដឹងថា តួឯកស្រីក្នុងរឿង “ម្ទេសហិលប៉ះអំបិលប្រៃ” រូបនេះទទួលបានបាច់ផ្កាមុនថ្ងៃទិវានៃសេចក្តីស្រលាញ់ ។
តោះកុំឲ្យខាតពេលយូរទៅទស្សនារូបបាច់ផ្ការបស់តារាស្រីរូបនេះនៅខាងក្រោមជាមួយ Camnews ទាំងអស់គ្នា ៕
-ចុចអាន ៖ ម្សិលមិញបង្ហោះតែ ២ ទៅ ៣ សន្លឹកទេ ដល់ពេលឥលូវរបូតចេញមកជាង១០ សន្លឹករបស់ ម៉ាក់ សែនសូនីតា!
ដោយ ៖ គន្ធា
ប្រភព ៖ IG