CamNews

ព័ត៌មានអន្តរជាតិ 

ឆេះខ្ទេច Karaoke ទាំងថ្ងៃត្រង់ សម្លាប់មនុស្ស​ ១៣នាក់ ខណៈ នាយករដ្ឋមន្រ្តីចេញមុខ ឈឺឆ្អាល និងចេញបញ្ជា

ព័ត៌មានអន្តរជាតិ ៖ គ្រោះអគ្គីភ័យដែលបានឆាបឆេះ ខារ៉ាអូខេមួយកន្លែង នៅភាគកណ្តាលទីក្រុង ហាណូយ ប្រទេសវៀតណាមនោះ បានសម្លាប់មនុស្ស តិចបំផុត ១៣នាក់ ខណៈ មន្រ្តីប៉ូលីស២រូប បានរងរបួសធ្ងន់ស្រាល នេះបើយោងតាមការគូសបញ្ជាក់ដោយផ្ទាល់ ពីសំណាក់មន្រ្តីផ្លូវការវៀត ណាម មុននេះបន្តិច ។ 


របាយការណ៍ បញ្ជាក់ឲ្យដឹងថា គ្រោះអគ្គីភ័យមួយនេះបានកើតឡើងនៅវេលារសៀលថ្ងៃអង្គារ នៅ សង្កាត់ Cau Giay ខណៈការឆាបឆេះ ខារ៉ាអូខេ​ បានរាលដាលឆេះដល់ផ្ទះប្រជាពលរដ្ឋ ជាប់របង គ្នានោះ ។ មន្រ្តីផ្លូវការក្នុងស្រុក លោក Chung គូសបញ្ជាក់ដល់សារព័ត៌មាន AFP ឲ្យដឹងថា ក្រុម ការងារពន្លត់អគ្គីភ័យរាប់រយនាក់ ក៏ដូចជា ក្រុមមន្រ្តីប៉ូលីសច្រើននាក់ ត្រូវបានដាក់ពង្រាយនៅ កន្លែងកើតហេតុ ដើម្បីធ្វើអន្តរាគមន៍ ពន្លត់អគ្គីភ័យ ។ លោកបន្តឲ្យដឹងថា ហោចណាស់ មន្រ្តីពន្លត់ អគ្គីភ័យ ២រូប បានរងរបួសធ្ងន់និងស្រាល ក្រោយបេសកម្ម ចម្បងមួយនេះ ។ 



នាយករដ្ឋមន្រ្តី វៀតណាម Nguyen Xuan Phuc បានចេញបញ្ជាឲ្យអាជ្ញាធរពាក់ព័ន្ធ បើកការស៊ើប អង្កេតភ្លាមៗ និងកំណត់ឲ្យបានពីមូលហេតុដែលបាននាំឲ្យកើតមានឡើងនូវគ្រោះអគ្គីភ័យលើក នេះ។ មិនត្រឹមតែប៉ុណ្ណោះ នាយករដ្ឋមន្រ្តីវៀតណាម ក៏បានស្នើដល់អាជ្ញាធរក្នុងស្រុក អោយចុះ ត្រួតពិនិត្យរាល់បន្ទប់ខារ៉ាអូខេ ក៏ដូចជា ភោជនីយដ្ឋាន ដើម្បីធានាឲ្យបាននូវ សុខសុវត្ថិភាព បង្ការ គ្រោះអគ្គីភ័យ ទៅតាមបទដ្ឋានស្តង់ដា ៕



ប្រែសម្រួល ៖ កុសល

ប្រភព ៖ CNA


Tags: Vietnam Asia Zika Int news Karaoke Fire hanoi