(វ៉ាស៊ីនតោន)៖ អតីតប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ា និងភរិយាលោកស្រី មីឈែល អូបាម៉ា កំពុងកសាងជីវិតថ្មី ព្រមទាំងស្វែងរកភាពរីករាយនៅក្នុងជីវិតជាឯកជន ខណៈសហរដ្ឋអាមេរិកកំពុងជួបប្រទះនឹងបញ្ហានយោបាយទាំងផ្ទៃក្នុង និងអន្តរជាតិព្រមទាំងភាពចម្រូងចម្រាស់ដោយសារតែបទបញ្ជាប្រធានាធិបតីរបស់ លោក ដូណាល់ ត្រាំ ជាពិសេសនោះគឺការហាមឃាត់ជាបណ្ដោះអសន្ននូវប្រជាជនមកពីបណ្ដាប្រទេសមូស្លីមភាគច្រើនចំនួន ០៧ ចូលជាន់ទឹកដីអាមេរិក។ នេះបើតាមការចេញផ្សាយដោយគេហទំព័រ Travel and Leisure កាលពីដើមខែកុម្ភៈនេះ។
លោក បារ៉ាក់ អូបាម៉ា បានធ្វើដំណើរទៅកាន់តំបន់ជាច្រើននៅលើពិភពលោក ក្នុងរយៈពេលពីរ អាណត្តិជាប្រធានាធិបតីអាមេរិក ក៏ប៉ុន្តែការធ្វើដំណើរកម្សាន្តវិស្សមកាលរបស់លោក នៅពេលនេះគឺជាពេលវេលាសម្រាកមួយដ៏សំខាន់ក្នុងជីវិតឯកជន ក្រោយពីលោកបានប្រគល់សេតវិមានទៅឱ្យលោក ដូណាល់ ត្រាំ ជាអ្នកគ្រប់គ្រងបន្ត។ លោក អូបាម៉ា និងភរិយាបានទៅលេងកោះ British Virgin Islands កាលពីសប្តាហ៍មុនជាមួយមិត្តភក្តិ និងមានគំរោងរីករាយជាច្រើនទៀតជាមួយក្រុមគ្រួសារ។
ដោយឡែកពាក់ព័ន្ធនឹងសហរដ្ឋអាមេរិកដែលគ្មានលោក អូបាម៉ា កំពុងប្រឈមមុខនឹងភាពចម្រូងចម្រាស់ បណ្ដាលមកពីការចេញបទបញ្ជាពីសំណាក់ប្រធានាធិបតីអាមេរិកថ្មី ស្ដីពីជនភៀសខ្លួន ដែលត្រូវបានតុលាការកំពូលជំទាស់ រីឯក្រសួងយុត្តិធម៌អាមេរិកអះអាងថា ជាការអនុត្តន៍ដោយស្របច្បាប់នៃអំណាចប្រធានាធិបតី ហើយវាក៏មិនមែនមានគោលដៅតែទៅលើជនមូស្លីមនោះដែរក៏ប៉ុន្តែដើម្បីបុព្វហេតុសន្តិសុខជាតិ។ ដូច្នេះបទបញ្ជានេះ ឡើងវិញគួរតែត្រូវដាក់ឱ្យអនុវត្តន៍។
គួរបញ្ជាក់ថា នៅថ្ងៃអង្គារនេះដែរ (ម៉ោងនៅក្នុងទីក្រុងវ៉ាស៊ីនតោន) សវនាការស្ដាប់មួយនឹងត្រូវធ្វើឡើង ដើម្បីកំណត់ថាតើគួរតែគំាទ្រ ឬក៏ជំទាស់នឹងបទបញ្ជាប្រធានាធិបតីនេះ៕
ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី
ក្រុមអង្គការសិទ្ធិមនុស្សសម្ដែងការមិនយល់ស្របចំពោះការផ្ដន្ទាទោសដាក់ពន្ធនាគារ ដែលអនុវត្ដចំពោះអ្នកកាសែតប្រជាជនមួយរូបគឺ អ្នកស្រី .......
យោងតាមការរាយការណ៍របស់ Reuters កាលពីថ្ងៃចន្ទ រដ្ឋអាជ្ញាអ៊ុយក្រែនកំពុងបើកការស៊ើបអង្កេតលើលោក Oleksandr Tupytskyi ប្រធាន.......
កូរ៉េខាងជើង បានបង្ហាញនូវគ្រាប់មីស៊ីលផ្លោងបាញ់ចេញពីនាវាមុជទឹកប្រភេទថ្មី ដែលប្រព័ន្ធផ្សាយរដ្ឋ បានចាត់ទុកថា.......
ប្រធានាធិបតីជាប់ឆ្នោតលោក Joe Biden បានប្រកាសជាសាធារណៈ នូវគម្រោងលើកទឹកចិត្ដមួយ ដែលនឹងប្រើទឹកប្រាក់ ១.៩ ទ្រីលានដុល្លារ..............
ការិយាល័យគ្រប់គ្រងទ្រព្យសម្បត្ដិជនបរទេសរបស់ក្រសួងរតនាគារអាមេរិក កាលពីថ្ងៃសុក្រ បានដាក់ទណ្ឌកម្មមេដឹកនាំយោធាលោក........