តារាភាពយន្ត Sex សញ្ជាតិ Canada ម្នាក់ត្រូវបានចាប់ខ្លួននៅទីក្រុង Berlin ប្រទេសអាល្លីម៉ង់កាល
ពីពេលថ្មីៗនេះ ពីបទមនុស្សឃាតដោយគ្រោងទុកជាមុន មកលើនិស្សិតជនជាតិចិនម្នាក់។
កាលពីមួយសប្ដាហ៍មុន Luka Magnotta ភេទប្រុសអាយុ ២៩ ឆ្នាំជាតារាថតភាពយន្តអាសអាភាស
បានសម្លាប់បុរសជនជាតិចិនម្នាក់ឈ្មោះ Lin Jun អាយុ ៣២ ឆ្នាំជានិស្សិតដែលតារាភាពយន្ត Sex
រូបនេះកំពុងមានទំនាក់ទំនងស្នេហា។ គេបានសម្លាប់ Lin Jun ហើយបានបំបែកសាកសពរបស់ជន
រងគ្រោះជាបំណែកៗ ផ្ញើមកគណៈបក្សនយោបាយដែលធំជាងគេនៅ Canada។ ក្រោយមកជន
ល្មើសរូបនេះបានរត់មកនៅអាល្លីម៉ង់តែត្រូវចាប់ខ្លួនបាននៅក្នុងហាងកាហ្វេ Internet មួយក្រោយ
ពីការចំណាយពេលតាមចាប់ខ្លួនអស់ជាង ១ សប្ដាហ៍ដោយប៉ូលីសអាំងទែពូល។
មុនពេលដែលប៉ូលីសចាប់ខ្លួនជនល្មើសបានលាក់មុខលាក់មាត់ចូលមកក្នុងហាងកាហ្វេ Internet
ដោយចំណាយពេលជាង ១ ម៉ោងអង្គុយអានពត៌មានអំពីការស្វែងរកចាប់ខ្លួនរូបខ្លួននៅលើប្រព៏ន្ធ
Internet ក្រោយមកមានអ្នករត់តុម្នាក់បានឃើញហើយចំណាំមុខបានដោយធ្លាប់ឃើញមុខបុរស
ម្នាក់នេះនៅក្នុងកាសែតរួចក៏បានទូរសព្ទទៅប៉ូលីស។
Magnotta ត្រូវបានប៉ូលីសចាត់ចូលជាមនុស្សវិកលចារិតដែលមានគ្រោះថ្នាក់ក៏ដូចជាឧក្រិដ្ឋជន
ម្នាក់ក្នុងបញ្ជីតាមចាប់ខ្លួនរបស់ Canada។ Jin Lun ដែលជាជនរងគ្រោះត្រូវបានគេរកសាកសព
ឃើញនៅក្នុងផ្ទះរបស់ជនល្មើស ហើយផ្នែកខ្លះទៀតនៃសាកសពគេឃើញមាននៅក្នុងវ៉ាលីស
មួយក្នុងផ្ទះ ហើយមានប្រអប់ដៃរបស់សាកសពត្រូវបានគេឃើញផ្ញើតាមប្រអប់ទៅកាន់ទីស្នាក់
ការបក្ស Conservative Party និងមួយផ្នែកទៀតត្រូវបានផ្ញើទៅកាន់ទីស្នាក់ការបក្ស Liberal Party
of Canada ហើយនៅមានផ្នែកមួយចំនួននៃសាកសពបានបាត់មិនទាន់រកឃើញនៅឡើយ។
ដោយ៖ ម៉ូនីកា
ប្រភពពី៖ Chinabuzz