CamNews

ព័ត៌មានអន្តរជាតិ 

មុននេះបន្តិច រកឃើញ សាកសព អនុរដ្ឋមន្រ្តី ក្រោយធ្លាក់ ឧទ្ធម្ភាគចក្រ ចូលក្នុងទន្លេ

ព័ត៌មានអន្តរជាតិ ៖ សាកសពជនរងគ្រោះទី ២ ពីករណីធ្លាក់ឧទ្ធម្ភាគចក្រនៅតំបន់ Sarawak ត្រូវបាន រកឃើញជាបន្តបន្ទាប់នាព្រឹកថ្ងៃសៅរ៍ ទី ៧ ឧសភា នេះបើយោងតាមលោក Nor Hisham Moham- mad អគ្គនាយកពីនាយកដ្ឋានគ្រប់គ្រង និងសង្គ្រោះអគ្គីភ័យ ។ 


មន្រ្តីទទួលបន្ទុកចុះជួយសង្គ្រោះ និងរុករកនោះ បានរកឃើញសពជនរងគ្រោះជិតនឹងបំណែកកំទេច​កំទីឧទ្ធម្ភាគចក្រធ្លាក់ ខណៈសពអនុរដ្ឋមន្រ្តី ផ្នែក ដំណាំ  ឧស្សាហកម្ម និងទំនិញ  លោកស្រី Noriah Kasnon ត្រូវបានក្រុមការងាររកឃើញកាលពីថ្ងៃសុក្រ ម្សិលមិញនេះ។ រហូតដល់ព្រឹកថ្ងៃសៅរ៍ សព អនុរដ្ឋមន្រ្តីរូបនេះ ត្រូវបានដាក់តំកល់ទៅតាមសមគួរ ខណៈប្រធានរដ្ឋមន្រ្តី Mohamed Azmin Ali ជា មន្រ្តីកំពូលម្នាក់ក្នុងចំណោមមន្រ្តីកំពូលផ្សេងទៀត ដែលបានបង្ហាញវត្តមាន គោរពវិញ្ញាណក្ខ័ន្ធ ។ 



ឧទ្ធម្ភាគចក្រ Eurocopter AS350 ផ្ទុករដ្ឋមន្រ្តីកំពូលៗរួមមានដូចជា ៖ អនុរដ្ឋមន្ត្រីផ្នែក ដំណាំឧស្សាហ កម្ម និងទំនិញ លោកស្រី Noriah Kasnon និងស្វាមីលោក Asmuni Abdullah, សមាជិកសភាមកពី រដ្ឋ Kuala Kangsar លោក Wan Mohammad Khairil ព្រមជាមួយនឹង កង  សន្តិសុខ ផ្ទាល់ខ្លួន របស់មន្ត្រីទាំងនោះសរុប មានទាំងអស់ ០៦នាក់ ខណៈយន្តហោះខាងលើ បាន បាត់ ខ្លួនកាលពីថ្ងៃព្រហស្បត្តិ៍ កន្លងទៅនេះ ។ អាជ្ញាធរក្នុងស្រុកឲ្យដឹងថា ផ្លូវហោះហើរ ឧទ្ធម្ភាគចក្រ ខាងលើ គឺមានសុខសុវត្ថិភាព ដោយឡែកតែអាកាសធាតុនោះទេ ដែលមិនអំណោយផល។ កិច្ចខិតខំប្រឹងប្រែង តាមស្វែងរកសាក សពជនរងគ្រោះផ្សេងទៀត កំពុងតែប្រព្រឹត្តិឡើងយ៉ាងសស្រាក់ សស្រាំ ។ ប្រភពពីមន្រ្តីក្នុងស្រុកឲ្យ​ដឹងថា ឧទ្ធម្ភាគចក្រ បានហោះឡើងនៅម៉ោង ៤ និង ១២នាទី  ល្ងាច ថ្ងៃព្រហស្បត្តិ៍  ខណៈ បានបាត់ ការទាក់ទងនៅវេលាម៉ោង ៤ និង ៣២ នាទី ។ ជាធម្មតា ការហោះ ហើរ ពី Betong ទៅកាន់ Kuching ចំណាយពេលត្រឹមតែ ៣៥ ទៅ ៤៥ នាទីតែប៉ុណ្ណោះ ៕

- អាន ៖ ឧទ្ធម្ភាគចក្រ​ ដែល​ដឹក​អនុរដ្ឋ​មន្ត្រី និង​​សមាជិក​សភា ទំនង​ជា​បាន​ធ្លាក់​ចូល​ទន្លេ បាត់ទៅហើយ

 

ប្រែសម្រួល ៖ កុសល

ប្រភព ៖ CNA 


Tags: Indonesia plane int news plane crash