ចិន៖ ថ្មីៗ នេះ ស្ថានីយឧតុនិយមចិន បានចេញផ្សាយរូបគំនូរ ត្រង់ចំណុចពណ៌លឿងលើ
ផែនទី បង្ហាញ និងដាស់តឿន ប្រជាពលរដ្ឋ ពីទីតាំងដែលខ្យល់ព្យុះនឹងទៅដល់តំបន់ដែល
ពួកគេរស់នៅ ដើម្បីត្រៀមខ្លួនការពារពីខ្យល់ព្យុះមូសុង Kai-Tak។
យោងតាមបណ្តាញសារពត៌មាន xinhuanet បានឱ្យដឹងថា កាលពីថ្ងៃទី១៤ ខែសីហា នៅ
ក្នុងប្រទេសហ្វីលីពីន ខ្យល់ព្យុះមូសុង Kai-Tak បានបង្កឱ្យរអិលបាក់ដី និងបំផ្លាញតំបន់
មួយចំនួនទៀត នៅក្នុងខេត្ត Isabela នៅភាគខាងជើងប្រទេសហ្វីលីពីន។
អាជ្ញាធរឧតុនិយមចិន បានអៈអាងថា ខ្យល់ព្យុះមូសុង Kai-Tak បច្ចុប្បន្នកំពុងធ្វើដំណើរ
ឆ្លងកាត់ ភាគខាងជើងតំបន់ Luzon ឆ្ពោះទៅកាន់តំបន់ភាគខាងត្បូងប្រទេសចិន ហើយ
កំពុងតែបន្តធ្វើទៅកាន់ទិសពាយព្យ ក្នុងល្បឿន ១៥ ទៅ ២០គីឡូម៉ែត្រ ក្នុង ១ម៉ោង៕
ដោយ៖ វណ្ណៈ
ប្រភព៖ xinhuanet