ទស្សនិកជន ច្បាស់ជាមាន ចំងល់ជាយូរ មកហើយថា បើតួឯករឿង Fast & Furious ស្លាប់បាត់ ទៅហើយតើរឿង នេះនៅបន្ត ថតទៀតឬយ៉ាងណា? យោងទៅតាម ប្រភពព័ត៌មាន របស់ហូលីវូដ បានអោយ ដឹងថា រឿងនេះ នឹងមិនលប់ ចោលការថត នោះទេ ។
គ្រាន់តែដឹង ដំណឹងនេះ ភ្លាមទស្សនិកជន មានការ សប្បាយចិត្ត ជាខ្លាំង តែក៏មានការ សោកស្តាយ ផងដែរ ដែលគ្មាន មុខតួអង្គ Paul Walker ។ ខាងផលិតកម្ម បានប្រកាសថា ពួកគេ កំពុងពិភាក្សា ជាមួយនិង តួសំដែង ក្នុងរឿងវគ្គ ៧ នេះទាំងអស់ ដើម្បីធ្វើ យ៉ាងណា អោយរឿងនេះ នៅតែល្អមើល ដូចដើម ហើយសាច់រឿង មានការគោរព ដល់សប់របស់ Paul Walker ។
ដូចនេះ បានន័យថា ភាពយន្តខ្នាតធំ Fast & Furious 7 នឹងមិនលប់ ចោលការថត នោះឡើយ គ្រាន់តែ ត្រូវពន្យាពេល ច្រើនប៉ុណ្ណោះ ៕
ប្រែសម្រួល ៖ លីលី
ប្រភព ៖ eonline