CamNews

តារា 

លោក Mark prin និយាយអ្វីខ្លះប្រាប់ទៅអ្នកកាសែតអំពីនាង Mint?

ព័ត៌មានកំសាន្ត ៖ ក្រោយពីឪពុករបស់មិត្តស្រីបាត់បង់ជិវិត លោក Mark prin បានរំសាយការងារទាំងអស់របស់លោកដើម្បីទៅចាត់ចែងពិធីបុណ្យសព្វ និងតាមមើលថែឲ្យកម្លាំងចិត្តនាង Kimberly គ្រប់ជំហាន រហូតស្អិតបេះមិនចេញពីគ្នានោះឡើយ ។ 

នៅក្នុងពិធីបុណ្យសព្វឪពុករបស់នាង Kimberly គេក៏បានសង្កេតឃើញមានវត្តមានតារាល្បីៗរួមអាជីពជាច្រើនបានចូលរួមរំលែកទុក្ខ និងផ្តល់ជាកម្លាំងចិត្តថែមទៀតផង ។ ក្នុងនោះគេបានសង្កេតឃើញថា មានវត្តមានរបស់នាង Mint ដែលធ្លាប់មានរឿងចម្រូលចម្រាសគ្នាជាមួយ Mark prin ដែលជាមិត្តប្រុសរបស់នាង Kimberly រហូតធ្វើឲ្យតារាស្រីរូបនេះឆ្ងាយៗទៅ ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី នាង Mint នៅតែមិនបានបោះបង់មិត្តភក្តិចោលនៅក្នុងគ្រាលំបាក ទោះបីរឿងជាមួយ Mark មិនទាន់បានដោះស្រាយក៏ដោយចុះ ។ 

ដោយសារតែទឹកចិត្តស្មោះសរនិងមិនបោះបង់គ្នាក្នុងពេលវេទនានេះហើយ បានធ្វើឲ្យបុរសសង្ហា លោក Mark រំភើបចិត្តរហូតមិនប្រកាន់យកទោសនាង Mint ហើយប្រាប់ទៅដល់អ្នកសារព័ត៌មានថា​ រូបលោកផ្ទាល់និងនាង Mint នៅតែជាមិត្តជិតដិតជាមួយគ្នាដូចកាលពីមុនដដែល មិនមានអ្វីអាចផ្លាស់ប្តូរបានឡើយ ៕









ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ gossipstar


Tags: Kimberly Yaya Margie Mint Mark prin