ដូចដែលទស្សនិកជន បានដឹងហើយថា កីឡាករ Suarez របស់ក្រុមជំរើសជាតិ Uruguay ត្រូវ បាន FIFA ដាក់ពិន័យដ៏ធ្ងន់ធ្ងរ បន្ទាប់ពីបានរកឃើញថា កីឡាកររូបនេះ ខាំកីឡាករ អ៊ីតាលី ពិត ប្រាកដមែន ។
បើទោះជាយ៉ាងនេះក្តី Suarez នៅតែជាកីឡាករ មុខព្រួញរបស់ក្រុមល្បីៗដូចជា Real Madrid និង Barcelona ជាដើម ។ Real Madrid បានបង្ហាញចំណាប់អារម្មណ៍ របស់ខ្លួនដូចទៅនិងក្រុម Barcelona ដែរតែឥលូវនេះ Barcelona ដើរមុនបានមួយ ជំហានហើយ ។ បើតាមប្រភពព័ត៌មាន បានអោយដឹងថា Barcelona នឹងបើកការដេញថ្លៃ យកកីឡាករ Suarez ក្នុងសប្តាហ៍នេះហើយ ដែលការដាក់ថ្លៃ ដំបូងមានតំលៃ ៨០ លានផោនឯណោះ ។ ជាមួយនិងតំលៃនេះ វាពិតជាថ្លៃ ខ្លាំងណាស់ហើយ ប្រសិនបើការទិញដូរ បានសំរេចនោះ Liverpool នឹងយកលុយទាំងនោះទៅ ទិញយកកីឡាករផ្សេងៗ ដែលខ្លួនពេញចិត្ត ដែលមានដូចជា Adam Lallana, Lazar Markovic និង Divock Origi ជាដើម ។ Liverpool ក៏ស៊ើបសួរអំពី Alexis Sanchez ផងដែរតែ គាត់ប្រាប់ថា ចង់នៅលេង Barcelona ជាបន្ត ។
គួរបញ្ជាក់ផងដែរថា Luis Suarez ត្រូវបាន FIFA ពិន័យមិនអោយ ចូលរួមក្នុងសកម្មភាព បាល់ ទាត់ឬកម្មវិធីប្រកួត ណាមួយរយៈពេល ៤ ខែហើយប្រសិនបើ Barcelona ទិញទៅបានមែននោះ ដូចនេះគឺទាល់តែដល់ខែ វិច្ឆិកា ឯណោះទើបអាច ចូលលេងបានវិញ ។ Camnews នឹងតាមដាន រឿងនេះហើយរាយការណ៍ ជូនទស្សនិកជន នៅពេលក្រោយ ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ dailymail