CamNews

ព័ត៌មានអន្តរជាតិ 

ផ្អើលចូលមើលវីដេអូ ល្បីទូទាំងសកលលោក ទារិកា ទើបប្រសូត្រ មិនខ្ចីចង់បែកពីម្តាយ

ព័ត៌មានអន្តរជាតិ ៖ ជាមួយនឹងខ្សែអាថ៍ វីដេអូ បែបរំជួលចិត្ត ខាងក្រោមនេះ ត្រូវបានរកអោយឃើញ ថាពិតជាទទួលបានការពេញនិយម ចុចចូលទស្សនា ច្រើនគួរសម ពីសំណាក់ក្រុមមហាជន មកពី ជុំវិញពិភពលោក ដោយនៅក្នុងនោះ ត្រឹមតែរយៈពេលតែប៉ុន្មានថ្ងៃតែប៉ុណ្ណោះ មានអ្នកចុចចូលទស្ស នាច្រើនដល់ទៅ ២ លានដងជាង ឯណោះ នេះបើយោងតាមការដកស្រង់ អត្ថបទផ្សាយ ពីគេហទំ ព័រសារព័ត៌មានបរទេស ដឹមីរ័រ ។

សេចក្តីរាយការណ៍បន្តអោយដឹងថា ខ្សែអាថ៍វីដេអូដែលទទួលបានការគាំទ្រ ច្រើនគួរសមខាងក្រោម គឺនិយាយពីទិដ្ឋភាពរួម នៃវិនាទី ដ៏ផ្អែមល្ហែម និងកំសត់មួយ ស្តីពី ទារិកាតូច ពិតជាមិនចង់បែកពី ម្តាយនោះទេក្រោយពីគេប្រសូត្រមក បើទោះជាមានការខិតខំ ប្រឹងប្រែង បំបែកចេញពីម្តាយក៏ដោយ ចុះ ពីសំណាក់ក្រុមវេជ្ជបណ្ឌិត ក្នុ្ងងគោលបំណងយក គេទៅសម្អាត។

ជាការពិត គេពិតជាបានឃើញទារិកាតូចរូបនោះ ស្រែកយំ នៅពេលណា ដែលបំបែកគេចេញពីម្តាយ របស់ខ្លួន តែផ្ទុយទៅវិញ បើសិនណា គេបាននៅជិតម្តាយហើយនោះ គេពិតជាមិនសូវយំណាស់ណា នោះទេ ។ គួរបញ្ជាក់ថា ពុំមានសេចក្តីរាយការណ៍ សរបញ្ជាក់អោយដឹងថា ខ្សែអាថ៍វីដេអូឃ្លីបថត ចេញពីប្រទេសណា អោយពិតប្រាកដនោះទេ តែបើតាមការដឹង នៅក្នុងខ្សែអាថ៍នោះ គេបានឭ សម្លេងជជែកគ្នា ជាភាសា អេស្ប៉ាញ ក៏ដូចជា ប័រទុយហ្គាល់ ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ដឹមីរ័រ


Tags: Viral video Liveleak Youtube Facebook Funny Video