CamNews

យល់ដឹង 

ដល់ម្លឹង, គុណសម្បត្តិ​ របស់​ការ​បរបោស​អង្អែល​ មុន​ពេល​រួម​ភេទ

ការបរបោសអង្អែលមុនពេលរួមភេទ ត្រូវបានចាត់ទុកថា ជាអ្វីៗដែលបុរសម្នាក់ គួរតែធ្វើ ចំពោះដៃគូ ដើម្បីបញ្ជាក់ពីការត្រៀមខ្លួន រួមភេទរួចរាល់ សម្រាប់ប្រតិបត្តិការលើគ្រែ។ ការបរបោសអង្អែល មុនពេលរួមភេទ បានក្លាយផ្នែកមួយដ៏សំខាន់ និងមិនអាចមើលរំលងបាន បើសិនជា ចង់ដល់ចំណុចកំពូលនោះ មិនតែស្រីនោះទេ បុរសក៏ដូចគ្នាដែរ។

ពិតណាស់ការរួមភេទ ដោយមិនបានគ្រោងទុក និងគ្មានការបរបោសអង្អែលអ្វីសោះ ពេលខ្លះអាចជាបទពិសោធន៍ រួមភេទដ៏ល្អបំផុត ប៉ុន្តែជាទូទៅស្ត្រីភាគច្រើន នឹងយល់ព្រមថា វាគឺជាការរួមភេទដ៏ល្អបាន នៅពេលដែលអ្នកបានសិក្សា អំពីសារៈសំខាន់ នៃការបរបោសអង្អែល មុនពេលរួមភេទសិន។

បែបបទនៃការបរបោសអង្អែល ដ៏ប្រុងប្រយ័ត្ ននឹងផ្តល់ជាការសប្បាយ ដល់ដៃគូទាំងពីរ កាន់តែខ្លាំង ព្រមទាំងធ្វើឲ្យពិសោធន៍ខាងរួមភេទ កាន់តែរីករាយទៀតផង។

ដើម្បីបន្ថែមគ្រឿងដល់ជីវិតផ្លូវភេទរបស់អ្នក ដើម្បីទទួលបានការសម្រើប និងការសប្បាយដល់កម្រិតខ្ពស់បំផុត បុរសត្រូវតែបន្តការបរបោសអង្អែល ដល់ខាងស្រី ឲ្យបានយូរ ដើម្បីឲ្យលិង្គរឹង ហើយខាងស្រីត្រូវធ្វើដូចគ្នា ដើម្បីឲ្យមានការបញ្ចេញ ទឹករំអិលទ្វារមាសច្រើន។ អ្នកឯកទេសខាងការរួមភេទ ភាគច្រើនយល់ថា គ្មានអ្វីសំខាន់ជាងការចំណាយពេល ឲ្យបានច្រើន សម្រាប់ការបរបោសអង្អែល មុនពេលរួមភេទឡើយ។ ចូរចាប់ផ្តើមរួមភេទ នៅពេលដៃគូទាំងសងខាង កំពុងតែស្ថិតក្នុងការស្រើបស្រាលខ្ពស់បំផុត និងពិបាកគ្រប់គ្រងចំណង់ផ្លូវភេទ។

ការបរបោសអង្អែលមុនពេលរួមភេទ គឺជាការផ្សំគ្នានៃសកម្មភាពជាច្រើនដូចជា ការអោប ការអង្អែលថ្នមៗ ការដោះសម្លៀកបំពាក់ឲ្យគ្នា ការថើប និងការប្រើមាត់រួមភេទ។ បុរសដែលចេះថ្នាក់ថ្នម និងថើបដៃគូរបស់គេ ហើយដឹងពីរបៀបបរបោសអង្អែល ឲ្យដៃគូពេញចិត្តនោះ ច្រើនតែរកឃើញថា ដៃគូរបស់ពួកគេនោះ មិនត្រឹមតែពេញចិត្ត ក្នុងការរួមភេទកាន់តែច្រើនប៉ុណ្ណោះទេ ប៉ុន្តែវាក៏ធ្វើឲ្យដៃគូទទួលបានចំនុចកំពូល កាន់តែស្រួលដែរ។

ស្ត្រីភាគច្រើនត្រូវការការភ្ញោច ឲ្យបានយូរ ដើម្បីទទួលបានសម្រើបដ៏ពេញលេញមួយ ហើយការបរបោសអង្អែល មុនពេលរួមភេទនេះ នឹងផ្តល់នូវតម្រូវការរបស់នាងបាន៕



ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: US China Hong Kong Pentagon Int news Hot news