CamNews

ប្លែកៗ 

ក្រុមហ៊ុនមួយទទួលបម្រើសេវា បញ្ជាក់លិខិតពេទ្យក្លែងក្លាយ ដើម្បីសុំច្បាប់សម្រាកពីការងារ

(បរទេស)៖ពិតជាមិនចង់ជឿមែនថា ថ្មីៗនេះមានក្រុមហ៊ុនមួយ ប្រកាសលក់លិខិតពេទ្យក្លែងក្លាយ ដល់អតិថិជនគ្រប់វ័យ ដែលចង់បានលិខិតបញ្ជាក់ថា ខ្លួន ឈឺដើម្បីសុំច្បាប់ ពីកន្លែងធ្វើការ ឬសាលារៀនឈប់សម្រាក គឺពួកគេអាចស្វែង​រកសេវានេះ តាមរយៈគេហទំព័រ Bestfakedoctorsnotes.net ហើយប្រសិនបើ លិខិតពេទ្យនេះមិនមានប្រសិទ្ធភាពនោះ ក្រុមហ៊ុននឹងប្រគល់លុយត្រឡប់មក ជូនអតិថិជនវិញ។

​​បុរសម្នាក់ជាអតិថិជន របស់ក្រុមហ៊ុននេះបាននិយាយថា គាត់​អាចគេចពីម៉ោងការងារ ទៅចូលរួមក្នុងពិធីខួបកំណើតកូនស្រីបាន ក៏ដោយសារ តែមានលិខិតពេទ្យក្លែងក្លាយនេះ ដើម្បីយកទៅជូនកន្លែងធ្វើការ សុំច្បាប់សម្រាក ដោយលោកគ្រាន់តែបង់កម្រៃសេវា $18 ប៉ុណ្ណោះ។

ភ្នាក់ងារក្រុមហ៊ុន បានបញ្ជាក់ថា អតិថិជនដែលទាក់ទង មកចង់បានសេវាកម្មនេះ ត្រូវប្រាប់ពីអត្តសញ្ញាណខ្លួនឯង ឲ្យបានច្បាស់លាស់ បញ្ជាក់ពីគោលបំណងរបស់ខ្លួន ដែលចង់ សុំច្បាប់សម្រាកពីការងារងាយស្រួលឲ្យក្រុមហ៊ុនងាយស្រួល រៀបចំឯកសារពេទ្យបញ្ជាក់ឲ្យ ដើម្បីមើលទៅដូចការពិត ហើយភាគច្រើនពួកគេទទួលបានផលល្អ ទៅតាមអ្វីដែលចង់បានមែន៕


ផ្តល់សិទ្ធដោយ ៖ ហ្រ្វេសញូវអាស៊ី


Tags: Hot news Argentina Unbelievable new Breaking news