ព័ត៌មានអន្តរជាតិ ៖ ជាមួយនឹងសោកនាដកម្ម លិចនាវា Sewol នៅកូរ៉េខាងត្បូង កាលពីប៉ុន្មាន សប្តាហ៍កន្លងទៅនេះ ត្រូវបាន រកអោយឃើញថា បានធ្វើអោយពិភពលោក មានភាពរង្គោះរង្គើជា ខ្លាំង ខណៈពេលដែលក្រុមមនុស្ស ជាជនរងគ្រោះ ពោល គឺបណ្តាសាកសពនោះ ត្រូវបានរកឃើញ ជាបន្តបន្ទាប់ ។ យ៉ាងណាមិញ ជាមួយនឹងការវិវត្តន៍ចុងក្រោយ បើយោងតាម ការដកស្រង់អត្ថបទ ផ្សាយ ពីគេហទំព័រសារព័ត៌មានបរទេស channelnewsasia ដែលទើបតែបានចេញផ្សាយ មុននេះ បន្តិច អោយដឹងថា មានករណី បែកធ្លាយ វីដេអូ ក្រុមសិស្ស និស្សិត ដែលជាជនរងគ្រោះនោះ បាន ផ្អើលនាំគ្នាលេង សើចផង រាងភ័យរន្ធត់ ផង ខណៈវិនាទី នាវា Sewol កំពុងតែលិចនោះ ។
ជាមួយនឹងខ្សែអាថ៍វីដេអូខាងក្រោមនេះ ជាមួយនឹងភាពភ័យរន្ធត់ ក្រុមសិស្សមួយចំនួន បែរជាបាន នាំគ្នាលេងសើចទៅវិញ ខណៈសិស្សប្រុសម្នាក់ និយាយថា ជួយខ្ញុំផង ស្របពេលដែល និស្សិតឯ ទៀតបានលើកឡើងថា ទំនងណាស់ ជាសប្បាយណាស់ អាចបង្ហោះ នៅលើទំព័រហ្វេសប៊ុក បាន ហើយមើលទៅ ដោយនៅក្នុងនោះ ក៏មាននិស្សិតឯទៀត បានលើកឡើងថា វាប្រៀបបានទៅនឹង ការលិចកាប៉ាល ទីតានិក ដូចគ្នាដែរ ។
គួររំឭកថា ករណីបែកធ្លាយខ្សែអាថ៍វីដេអូនេះ អាចកើតឡើងទៅបាន ក្រោយពីប្រទះឃើញខ្សែអាថ៍ វីដេអូនេះ នៅក្នុងទូរស័ព្ទជនរងគ្រោះ ស្លាប់បាត់បង់ជីវិត ជាសិស្សប្រុស វ័យ១៧ ឆ្នាំម្នាក់ដែលបាន គេស្រង់ចេញពីតួនាវា ។ ខណៈមានការយល់ស្រប ផ្សាយជាសាធារណ ពីសំណាក់ ឪពុកជនរង គ្រោះលោក Park នៅក្នុងនោះ មុខមាត់ ក៏ដូចជា អត្តសញ្ញាណ ជនរងគ្រោះ នៅក្នុងវីដេអូមួយនេះ ពុំត្រូវបានគេបញ្ជាក់អោយដឹងនោះទេ ខណៈមានការបិទមុខ ពេលកំពុងផ្សាយ ។ ខាងក្រោមជា វីដេអូជ្រាបកាន់តែច្បាស់ តាមដានទស្សនាបន្តិចទៅ ៖
ប្រែសម្រួល ៖ កុសល
ប្រភព ៖ channelnewsasia