CamNews

ព័ត៌មានអន្តរជាតិ 

នាវា​មុជ​ទឹក​នុយ​ក្លេអ៊ែរ​អង់​គ្លេស បុក​នា​វា​ដឹក​ទំ​និញ នាំ​ឲ្យ​ខូច​ខាត​យ៉ាង​ដំ​ណំ​ កំ​ពុង​បញ្ជូន

(ឡុងដ៍)៖ នាវាមុជទឹក ដើរដោយថាមពលនុយក្លេអ៊ែរ របស់អង់គ្លេសមួយគ្រឿង ត្រូវបានយកទៅចត​នៅកំពង់ផែ Gibraltar រួចរាល់ហើយ ដើម្បីធ្វើការជួសជុល បន្ទាប់ពីវាបានបុក​ជាមួយនាវាដឹកទំនិញមួយគ្រឿង នៅក្នុងដែនទឹក អង់គ្លេស ក្បែរ​ដែនដីអធិបតេយ្យ​របស់ប្រទេសអេស្ប៉ាញ។ នេះបើតាមការចេញផ្សាយ​នៅមុននេះបន្តិច ដោយ Channel News Asia នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២១ ខែកក្កដា ឆ្នាំ២០១៦។


ក្រសួងការពារ​ជាតិអង់គ្លេស បានចេញសេចក្តីថ្លែងការណ៍​មួយថា «នាវាមុជទឹករបស់យើង បានទទួលរងការខូចខាត មួយចំនួននៅផ្នែក​ខាងក្រៅ ប៉ុន្តែវាមិនបានប៉ះពាល់ កន្លែងស្តុកថាមពលនុយក្លេអ៊ែរ និង​គ្មានមនុស្សណាម្នាក់ក្នុង នាវាដឹកទំនិញបានទទួល​រងរបួសនោះឡើយ។ យើងនឹងទាក់ទងទៅកាន់ម្ចាស់​នាវា​ដឹកទំនិញ ដើម្បីបញ្ជាក់ថា មិនមាន​ការរងការខូចខាត អ្វីជាដុំកំភួននោះឡើយ នៅក្នុងឧប្បតិហេតុ​ ខាងលើនេះ»។



គួរបញ្ជាក់ថា នាវាមុជទឹក HMS Ambush របស់អង់គ្លេស បានចូលរួមនៅក្នុងសមយុទ្ធមួយ កាលពីល្ងាចថ្ងៃពុធ ហើយក៏ បានបុកជាមួយនឹងនាវា​ដឹកទំនិញតែម្តង។ នាវាមុជទឹកដ៏ធំនេះ មានសមត្ថភាពខ្ពស់បំផុត ដែលអាចធ្វើការវាយប្រហារ នាវាមុជទឹករបស់សត្រូវ, នាវានៅលើទឹក, និង ទីតាំងនៅលើដីបាន​យ៉ាងមានប្រសិទ្ធភាព៕


ប្រភព ៖ CNA

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី


Tags: EU UK Euro Pound Brexit