CamNews

សម្រស់ 

នារីជនជាតិអ៊ុយក្រែន ចង់វះកាត់កែមុខទៅជា តុក្ដាជប៉ុន

កាលពីខែមេសាឆ្នាំនេះ អ្នកលេងអ៊ីនធើរណែតនៅរុស្ស៊ី មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង អំពីនារី
ស្រស់ស្អាត Valeria Lukyanova ដោយសារតែត្រូវបានគេយល់ច្រលំថា ជាតុក្ដា Barbie។

នារីវ័យ ១៩ឆ្នាំ នាង Anastasiya Shpagina​ មកពី Ukraine បានធ្វើអោយបណ្ដាញព័ត៌មាន
នៅរុស្ស៊ី មានការចាប់អារម្មណ៍ និងចុះផ្សាយជាបន្ដបន្ទាប់ នូវរូបភាព និងព័ត៌មានស្ដីពីរូប
នាង ដោយសារតែកម្រងរូបថតប្រកបដោយភាពទាក់ទាញ និងចម្លែករបស់នាង។ Anastasiya
Shpagina​ បានតុបតែងមុខមាត់ ដូចទៅនឹងតុក្ដាស្រស់ស្អាត ដែលមានភាពល្បីល្បាញ នោះ
គឺតុក្ដាជប៉ុន anime ។

Anastasiya Shpagina​ បានអោយដឹងថា នាងមានចំណូលចិត្ដតុបតែងមុខដូចទៅនឹងតុក្ដា
anime របស់ជប៉ុន។ មិនតែប៉ុណ្ណោះ Anastasiya Shpagina​ ថែមទាំងមានបំណងចង់ធ្វើការវះ
កាត់កែផ្ទៃមុខ អោយដូចទៅនឹងតុក្ដារបស់ anime របស់ជប៉ុនទៀតផង៕


Tags: Ukraine Cartoon character strange Valeria Lukyanova