យប់នេះការប្រកួតបាល់ទាត់ ក្របខណ្ឌអង់គ្លេស English Premier League ២០១៣-២០១៤
បានឈានចូលមកដល់ ការប្រកួតមួយយ៉ាងធំហើយ ដែលក្រុមយក្សទាំង ២ បានប៉ះគ្នាក្នុង
សប្តាហ៍ទី ២ នេះ នាវេលាម៉ោង ២ រំលងអាធ្រាតយប់នេះ ។
ក្រុមបិសាចក្រហម Manchester United ដឹកនាំដោយ គ្រូបង្វឹកថ្មី David Moyes នឹងបើកទ្វារ
កីឡាដ្ឋាន Old Trafford ទទួលស្វាគមន៍ក្រុមតោខៀវ Chelsea ដែលដឹកនាំដោយគ្រូចាស់
Jose Mourinho ។ ក្រុមទាំង ២ នេះពិតជាក្រុម ដែលស៊ីសាច់ហុតឈាមគ្នាជាខ្លាំង ដោយក្នុង
ប្រវត្តិជួបគ្នា គឺតែងតែមានពន្ទុប្រដេញគ្នាជានិច្ច ។ យប់នេះកីឡាករ ១១ នាក់ដំបូងរបស់ក្រុម
ទាំង ២ មានដូចជា ៖
Manchester United: De Gea - Evra, Ferdinand, Vidic, Jones - Carrick, Cleverley - Giggs,
Rooney, Valencia - Van Persie.
Chelsea: Cech - Cole, Cahill, Terry, Ivanovic - Ramires, Lampard - Hazard, Oscar, Mata
,Torres ។ តែកីឡាករ ១១ នាក់នេះរបស់ក្រុមទាំង ២ នេះអាចនឹងផ្លាស់ប្តូរ ដែលយើងនឹងអាច
ដឹងមុនពេលដែល ក្រុមទាំង ២ បើកការប្រកួត ។ បើយោងតាមអ្នកជំនាញបានអោយដឹងថា
ការប្រកួតនេះ នឹងបញ្ចប់ទៅក្នុងលទ្ធផល ១ ទល់ ១ តើទស្សនិកជនទស្សទាយថាក្រុមណាឈ្នះ
ដែរទៅ ?
ដោយ ៖ កុសល