ក្រុមនិស្សិតសិក្សាផ្នែកគ្រូបង្រៀន បានស្នើឲ្យក្រសួងអប់រំ យុវជន និងកីឡា កែលំអចំនុចខ្លះដែល
ទើបត្រូវបានក្រសួងតាក់តែងឡើង ដោយសារពួកគេយល់ វាអាចធ្វើឲ្យពួកគេមិនមានការ ងារធ្វើ
បន្ទាប់ពីបានរៀនចប់។
កាលពីរសៀលថ្ងៃព្រហស្បតិ៍ នៅក្នុងសន្និសិទសារពត៌មាន នៅទីស្នាក់ការរបស់សមាគមប្រជាធិប
តេយ្យឯករាជ្យនៃ សេដ្ឋកិច្ចក្រៅប្រព័ន្ធ នៅរាជធានីភ្នំពេញ ក្រុមនិស្សិតបញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែក
គ្រូបង្រៀន នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ថ្លែងថា មូលដែលពួកគេចង់ឲ្យកែប្រែចំណុចទាំងពីរ
ខាងលើនេះ ដោយសារនៅខេត្តរបស់ពួកគេមួយចំនួន មិនមានរើសគ្រូបន្ថែម។ ពួកគេទាំងនោះលើក
ឡើងទៀតថា បើក្រសួងកំណត់ដូច្នេះ នោះវាជាការរឹតបន្តឹងធ្វើឲ្យពួកគេរៀនចប់ មិនមានការងារធ្វើ។
ក្រុមនិស្សិតទាំងនោះ បានស្នើឲ្យក្រសួងអប់រំ យុវជន និងកីឡា កែប្រែសេចក្តីប្រកាសស្តីពីការជ្រើស
រើសគ្រូបង្រៀនកម្រិតឧត្តមសិក្សា ដែលបានចែងពីបំណែងចែកគរុនិស្សិតតាមរាជធានី-ខេត្ត ត្រង់
ចំណុចលេខ៣ ចែងថា ក្រសួងតម្រូវឲ្យបេក្ខជនប្រលងគ្រូ ជ្រើសរើសទៅតាមប៉ុស្តិ៍របស់ក្រសួង
ដោយបេក្ខជនមកពីខេត្តណាត្រូវដាក់ពាក្យប្រលងទៅខេត្តនោះវិញ និងចំណុច ទី៩ ចែងថា ចំពោះ
បេក្ខជនដែលជ្រើសរើសប៉ុស្តិ៍ខុសពីរាជធានី-ខេត្ត ដែលខ្លួនកំពុងរស់នៅ ឬបម្រើការ ត្រូវលុបឈ្មោះ
ចេញពីបញ្ជីគរុនិស្សិតដោយស្វ័យប្រវត្តិ នៅពេលត្រូវបានរកឃើញ៕
ដោយ ៖ ខេម៉ារ៉ា