CamNews

តារា 

មិនគួរឲ្យជឿ!! គ្រាន់តែរឿងបន្តិចបន្តួច នាង Yaya បញ្ចេញអារម្មណ៍ច្រណែននាង Kimberly និង Margie

តារាថៃ ៖ ជាការពិតណាស់ តារាល្បីៗ៣ ដួង ដែលត្រូវបានមនុស្សទូទាំងប្រទេសដឹងថា អ្នកទាំង ៣ គឺជាមិត្តជិតដិត ដឹងទុក្ខធុរៈ និងយល់ពីគ្នាទៅវិញទៅមក ហើយនឹងកសាងមិត្តភាពមួយនេះតាំងពីយូរណាស់មកហើយ ។ 

នៅក្នុងចំណោមតារាល្បីទាំង ៣ ដួងនោះគឺមានដូចជា នាង Yaya, Kimberly និងនាង Margie ដែលជាសុទ្ធតែសិល្បករដ៏ល្បីឈ្មោះជាទីបំផុតប្រចាំប្រទេសថៃតែម្តង ។ គួរបញ្ជាក់ឲ្យដឹងទៀតថា ថ្វីត្បិតតែតារាស្រីទាំង ៣រូបនេះ មិនទាន់រៀបអាពាហ៍ពិពាហ៍ពិតមែន ប៉ុន្តែពួកគេក៏មានដៃគូជិវិតដែលកំពុងតែមើលចិត្តគ្នា មុនពេលចាប់ដៃគ្នាជាគូស្វាមីផងដែរ ។ 

អ្វីដែលគួរឲ្យចាប់អារម្មណ៍ជាងនេះទៅទៀត តារាស្រី Yaya បានបញ្ចេញអារម្មណ៍ច្រណែនរបស់ខ្លួននៅលើរូបថតដែលនាង Kimberly និង Margie បង្ហោះរូបថតផ្អែមល្អែមជាមួយគ្នាដោយគ្មានរូបនាង ព្រោះជាធម្មតាអ្នកទាំង ៣ តែងតែទៅណាមកណាជាមួយគ្នាជានិច្ច ដូច្នេះហើយទើបនាង Yaya បញ្ចេញអារម្មណ៍ច្រណែនបែបនេះ មិនមែនក្នុងន័យអាក្រក់អ្វីនោះឡើយ ៕

-ចុចអាន ៖ ចង់ចឹងទេថា តើតារាល្បីណាខ្លះដែលជាមិត្តជិតស្និទ្ធិរបស់នាង Kimberly? (មានវីដេអូកំប្លែងៗ)

-ចុចអាន ៖ ក្រោយផ្ទុះដំណឹងលែងលះ អ្នកនាង Vermicelli ប្រាប់ប្តីកុំឲ្យទម្លាយរឿងលើគ្រែ ទៅអ្នកកាសែត









ដោយ ៖ គន្ធា


ប្រភព​ ៖ kapook


Tags: Kimberly Yaya Margie