អង់គ្លេស៖ ក្មេងប្រុសម្នាក់ឈ្មោះ Jamie Heaton អាយុ ២ឆ្នាំ បានស្លាប់ និងបុរសម្នាក់បាន
រងរបួស ដោយសារផ្ទុះធុងហ្គាស (ឧស្ម័ន) នៅលើដំបូលផ្ទះបី ក្នុងតំបន់Shaw។
យោងតាមក្រុមអ្នកពន្លត់អគ្គិភ័យ បានឱ្យដឹងថា យើងកំពុងតែបន្តស្វែងរកអ្នកបាត់ខ្លួន និង
អ្នករងរបួសក្នុងហេតុការណ៍ផ្ទុះធុងហ្គាសខាងលើ។
ការផ្ទុះធុងហ្គាសនេះ បានកើតឡើងនៅម៉ោង ១១: ១៥ព្រឹក ដែលបានបំផ្លាញផ្ទះមួយខ្នង
និងទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋជាច្រើន។
យោងតាមសាក្សីនៅកន្លែងហេតុ បាននិយាយថា មនុស្សពីរនាក់បាត់បង់ជីវិត និងមនុស្ស
ផ្សេងទៀតរងរបួសធ្ងន់ ដោយសារផ្ទុះធុងហា្គសនៅក្នុងតំបន់ Oldham៕
សូមទស្សនា វីដេអូខាងក្រោម!!!
ដោយ៖ វណ្ណៈ
ប្រភព៖ news.sky