ប្រយោគអក្សរមួយល្បះ បានបង្ហោះនៅលើគណនី Twitter របស់ AP ជាមួយខ្លឹមសារថា: "ព័ត៌មាន
ទាន់ហេតុការណ៍៖ ផ្ទុះគ្រាប់បែកពីរគ្រាប់នៅសេតវិមាន ហើយលោកប្រធានាធិបតី បារ៉ាក់ អូបាមា
រងរបួស" ត្រូវបានទទួលការចាប់អារម្មណ៍ពីមនុស្សរាប់លាននាក់ ធ្វើការតាមដានព័ត៌មាននេះដែល
ក្រោយពីបង្ហោះបានបន្តិច វាត្រូវបានភ្ញាក់ផ្អើល និងចែករំលែកគ្នាពីមួយទៅមួយ ដោយល្បឿនយ៉ាង
រហ័សមួយ។
![](/FileManager/Articles/mce/2013/4/24/usa1-24-04-2013--15-19-10.jpg)
ពេលត្រូវបានសាកសួរពីហេតុការណ៍ខាងលើ អ្នកនាំពាក្យរបស់សេតវិមាន លោក jay Carney បាន
ឲ្យដឹងថា សុខភាព ក៏ដូចជាស្ថានភាពរបស់លោកប្រធានាធិបតី អូបាមា គឺធម្មតាទេ។ លោក jay
Carney បានបន្ថែមថា "ខ្ញុំទើបតែចេញពីជួបគាត់ អម្បាញ់មិញនេះ"។
ក្រោយពីទទួលបានព័ត៌មានខាងលើ ខាង AP បានលុបព័ត៌មានចចាមអារាមនោះចេញ ហើយបាន
កែតម្រូវព័ត៌មានលើ Twitter របស់ខ្លួនថា: "គណនី Twitter របស់ AP ត្រូវបានគេ hack ។ ព័ត៌មាន
ស្តីពីការវាយប្រហារចូលសេតវិមាន គឺជាការប្រឌិត"។
ជាក់ស្តែង ព័ត៌មានចចាមអារាមនេះ បានធ្វើឲ្យប្រជាពលរដ្ឋអាមេរិចមានការច្របូកច្របល់ និងភ័យ
ខ្លាចយ៉ាងខ្លាំងផងដែរ។ ក្រោយរយះពេលតែ ពីរបីនាទី ដែលព័ត៌មាននេះបានលេចចេញ ទីផ្សារមូល
ប័ត្រអាមេរិចបានធ្លាក់ចុះយ៉ាងរហ័ស, Dow Jones បាត់បង់អស់ 130 ពិន្ទុ (ប្រហាក់ប្រហែល 0,9%),
S&P ថយចុះ 12 ពិន្ទុ (ប្រហាក់ប្រហែល 0,8%)។
គួរបញ្ជាក់ផងដែរថា គណនី Twitter របស់បណ្តាសារព័ត៌មាន តែងតែជាគោលដៅក្នុងការវាយប្រហារ
ពីសំណាក់ក្រុម Hacker។ មជ្ឈមណ្ឌលព័ត៌មានធំៗ ដូចជា AFP, CBS សុទ្ធតែធ្លាប់ជាជនរងគ្រោះ ក្នុង
ស្ថានភាពបង្ហោះព័ត៌មានចចាមអារាមប្រភេទនេះ។ បច្ចុប្បន្ន FBI កំពុងតែធ្វើការស្រាវជ្រាវយ៉ាងសកម្ម
លើរឿងនេះ៕
ដោយ៖ សិលា
ប្រភព៖ K14